ភ្នំពេញ ៖ បុរសម្នាក់ដែលមានជំងឺប្រសៃប្រសាទ ហើយឡើងលើបង្កាន់ដៃផ្ទះហើយបានឡើងឈរក៏បានលោតចុះសម្លាប់ខ្លួន បណ្ដោយឲ្យស្លាប់ភ្លាមៗនិងកន្លែងកើតហេតុ កាលពីវេលាម៉ោង២យប់ឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតផ្លូវព្រះមុនីវង្ស ស្នាក់នៅផ្ទះលេខ៥៧Eoសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើតាមប្រភពពត័មានពីម្ដាយរបស់ជនរងគ្រោះខាងលើបានរៀបរាប់ប្រាប់សមត្ថកិចុចមូលដ្នានអោយដឹងថា មុនពេលកើតហេតុកូនប្រុសរបស់គាត់ដែលមានជំងឺប្រសៃប្រសាទផងបានទិញស្រាយកមកផឹកមួយសន្ទុះក្រោយមកស្រាប់តែស្រែកថាក្ដៅខ្លាំណាស់ហើយបានដោះអាវនិងស្រាចខោចេញអស់ពីខ្លួនហើយបានរត់ចេញមកខាងក្រៅបានឡើងទៅឈរលើបង្កាន់ដៃផ្ទះហើយបានលោតចុះសម្លាប់ខ្លួន បណ្ដោយឲ្យស្លាប់ភ្លាមៗនិងកន្លែងកើតហេតុតែមង្ត។
ជនរងគ្រោះមានឈ្មោះ កែង លាងហៃ ភេទប្រុស៣៩ ឆ្នាំ មុខរបរគ្មានផ្ទះលេខ៥៧Eoសង្កាត់បឹងព្រលិត ខណ្ឌ៧ មករា រាជធានីភ្នំពេញ ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ៕