ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិរដ្ឋបាលផ្សារដើមថ្កូវ បានឃាត់ខ្លួនជនសង្សយ័ម្នាក់រួមនិងថ្នាំញៀន៥កញ្ចប់តូច នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៧ ម៉ោង ២១ និង ៤០ នាទីយប់នៅចំនុចមុខផ្ទះគ្មានលេខ ច្រកចូលឌឿងហែមក្រោយក្រុមហ៊ុនឃ្យូប៊ី (០១៣) ផ្លូវ ព្រះមុន្នីវង្ស ក្រុមទី ៣២ ភុមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ នូត សំណាង ហៅ ជែម ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខគ្មាន ផ្លូវព្រះមុន្នីវង្ស ក្រុម ៣២ ភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ មុខរបរ មិនពិតប្រាកដ ។
ដកហូតរួមមាន ៖
– ប្រភេទក្រាមសថ្លា ០៥ កញ្ចប់តូច
-ទូរសព្គ័សេរីចាស់ ០២ គ្រឿង
_ កាបូបលុយពណ៏ខ្មៅ ០១
_ លុយខ្មែរ ៦០ ០០០ រៀល
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី ៕