សមត្ថកិច្ចខណ្ឌសែនសុខឆ្មក់បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័ម្នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខឆ្មក់បង្ក្រាបនិងឃាត់ខ្លួនដោយចោទពីបទ​ជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយដកហូតថ្នាំញៀនចំនួន៨កញ្ចប់ឧប្បករណ៍ប្រើប្រាស់មួយចំនួន។

កាលពីវេលាម៉ោង៩និង៤០នាទីពព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧នៅចំណុចផ្ទះសង់ថ្មី ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ មាស វិសាល ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះកើតហេតុខាងលើនិងមានស្រុកកំណើតភូមិសួង ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

លោក គួក សុខហួ អធិការរងខណ្ឌសែនសុខតំណាងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានអោយដឹងថា មុននិងឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺដោយមានការសើបអង្កេតនិងស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់នេះ។

ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានថ្នាំញៀនចំនួន៨កញ្ចប់តូចនិងឧប្បករណ៍សម្រាប់ប្រើប្រាស់នូវសារធាតុញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពង់ធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធីបន្ត៕  តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print