ភ្នំពេញ៖ ជនសង្ស័ម្នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខឆ្មក់បង្ក្រាបនិងឃាត់ខ្លួនដោយចោទពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយដកហូតថ្នាំញៀនចំនួន៨កញ្ចប់ឧប្បករណ៍ប្រើប្រាស់មួយចំនួន។
កាលពីវេលាម៉ោង៩និង៤០នាទីពព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧នៅចំណុចផ្ទះសង់ថ្មី ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ មាស វិសាល ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះកើតហេតុខាងលើនិងមានស្រុកកំណើតភូមិសួង ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
លោក គួក សុខហួ អធិការរងខណ្ឌសែនសុខតំណាងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានអោយដឹងថា មុននិងឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺដោយមានការសើបអង្កេតនិងស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់នេះ។
ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានថ្នាំញៀនចំនួន៨កញ្ចប់តូចនិងឧប្បករណ៍សម្រាប់ប្រើប្រាស់នូវសារធាតុញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពង់ធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធីបន្ត៕ តុង សីហា