ជនជាប់ចោទ​៣នាក់​ ជាប់​ចោទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​និង​ទទួល​ផល​ចោរ​កម្ម​ ត្រូវ​តុលាការ​ខេត្ត​កណ្ដាល​លើកលែង​ការ​ចោទប្រកាន់​ ខេត្តកណ្ដាល​៖​ជនជាប់ចោទ​៣នាក់​ ជាប់​ចោទ

ចែករំលែក៖

ខេត្តកណ្ដាល​៖​ជនជាប់ចោទ​៣នាក់​ ជាប់​ចោទ​បទ​”លួច​មាន​ស្ថាន​ទម្ងន់​ទោស​និង​ទទួល​ផល​ចោរ​កម្ម​ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ ប្រកាស​សាលក្រម​លើកលែង​ការ​ចោទប្រកាន់​ រួច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ក្រោយ​ជាប់​ពន្ធនាគារ​ជាង​៦ខែ​រួច​មក​ ។​

លោក​ សាយ​ សម្ផស្ស​សេរី​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ សម្រេច​លើកលែង​ការ​ចោទប្រកាន់​លើ​ជនជាប់ចោទ​ឈ្មោះ​ ម៉ន​ ឌុល​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ ឈ្មោះ​ ម៉ន​ សុខា​ ហៅ​ មីខា​ ភេទ​ស្រី​ អាយុ​៣១ឆ្នាំ​ និង​ ឈ្មោះ​ សាន់​ សុខជា​ ភេទប្រុស​ អាយុ​២៨ឆ្នាំ​ ។​

ពួកគេ​ជាប់​ចោទ​ពី​បទ​ “​ លួច​មាន​ស្ថាន​ទម្ងន់​ទោស​និង​ទទួល​ផល​ចោរ​កម្ម​ “​ ប្រព្រឹត្ត​នៅ​ភូមិ​កោះ​ទៀវ​ក​ ឃុំសំពៅ​ពូន​ ស្រុក​កោះធំ​ កាលពី​ថ្ងៃទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ ។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ តាំង​ពី​ដំណាក់​កាល​មន្ត្រី​នគរបាល​យុត្តិធម៌​ រហូត​ដល់​ដំណាក់កាល​ជំនុំជម្រះ​ ជនជាប់ចោទ​ទាំង​៣នាក់​ បដិសេធ​ថា​ ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះទេ​ ហើយ​សូម​ឲ្យ​តុលាការ​រក​យុត្តិធម៌​ ។​

នៅ​ដំណាក់កាល​សមត្ថកិច្ច​ ពួកគេ​ត្រូវ​បាន​នគរបាល​រកឃើញ​ថា​ បាន​គាស់​តូប​លក់​ដូរ​របស់​អាជីវករ​ ដើម្បី​យក​ទ្រព្យ​សម្បត្តិ​ តែ​ទ្រព្យ​សម្បត្តិ​ទាំង​នោះ​ សុទ្ធតែ​គ្រឿង​កាឡៃ​ទាំងអស់​ ៕​ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print