ប្រជានេសាទនៅឃុំកោះជីវាំងស្រុកឯកភ្នំ ប្តឹងទៅរដ្ឋមន្រ្តីក្រសួងព័ត៌មាន ពាក់ព័ន្ធអ្នកកាសែត និងសមត្ថកិច្ច អង្គការ ដើរគាបយកប្រាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ប្រជានេសាទនៅបឹងទន្លេសាប ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្តឹងទៅរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កញ្ញារិទ្ធ ជាប់ពាក់ព័ន្ធនិងអ្នកកាសែតដែលមាន៩អង្គភាព និងសមត្ថកិច្ច អង្គការមួយចំនួន មាន៨អង្គភាពនោះផងដែរ បានរងការចោទប្រកាន់ថាធ្វើសកម្មភាពអុកឡុកនិងគេដាក់ការសង្ស័យដើរគាប​យកប្រាក់ពីក្រុមអ្នកប្រជានេសាទនៅក្នុងឃុំកោះជីវាំង។

នៅក្នុងទំព័រហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារិទ្ធ ដែលបានបង្ហោះកាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ពីម្សិលមិញបានបង្ហាញអត្ថន័យខ្លឹមសារយ៉ាងដូច្នេះថា  «លោកទើបទទួលបណ្តឹងពីប្រជាជនក្នុងឃុំកោះជីវាំង ពីក្រុមជើងកាងដើរអុកឡុកប្រជានេសាទ» ។ លោកថា បើឈប់បានក៏ឈប់ទៅ ទាន់នៅមានពេល)។ក្នុងទំព័រហ្វេសប៊ុកលោករដ្ឋមន្រ្តីក្រសួងព័ត៌មានដដែលក៏បានបង្ហាញពីពាក្បណ្តឹងរៀបរាប់ពីការសែត៩អង្គភាព  និងមានអង្គភាពសមត្ថកិច្ច អង្គការ ៨អង្គភាពនោះដែរជាប់ពាក់ព័ន្ធ រួមមានៈយោធាប្រចាំទិសទន្លេសាប,  សង្កាត់រដ្ឋបាល កំពង់ប្រហុក, បរិស្ថាន,អធិការកិច្ច(៥ខេត្ត)ជលផល,ប្រធានសហព័ន្ធសហគមន៍ និងអង្គការអភិរក្សធនធានធម្មជាតិ។

ពាក់ព័ន្ធនិងបញ្ហានេះ លោក ឡុង សុភឿន អភិបាលស្រុកឯកភ្នំបានប្រាប់អ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា នេះឱ្យដឹងថា ពិតណាស់ហើយកន្លងមកមានអ្នកកាសែតមួយចំនួនតូចគាត់ធ្វើការងារខុសតួនាទីតួដើរទៅចុះឆែកឆេរត្រួតពិនិត្យឆែកឆេរកន្លែងប្រជាពលរដ្ឋអ្នកនេសាទ។ តួនាទីគាត់គ្រាន់តែអ្នកយកព័ត៌មាននិងចូលរួមសហការរាយការណ៍មកសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានដើម្បីចុះទៅបង្រ្កាបបើឃើញសកម្មភាពនេសាទខុសច្បាប់ជាដើមនោះ។លោកប្រាប់ទៀតថាប៉ុន្តែកន្លងមកអាជ្ញាធរស្រុកក៏ធ្លាប់ចុះទៅអប់រំណែនាំដល់អ្នកកាសែតទាំងនោះរួចហើយផងដែរ។

លោកអភិបាលស្រុកបានប្រាប់ឱ្យដឹងទៀតថា ដោយឡែក សម្រាប់សមត្ថកិច្ចឯនោះវិញ លោកក៏ទទួលស្គាល់ថាមានសមត្ថកិច្ច មួយចំនួនតូចបានចុះមកក្នុងបេសកម្មការងារនៅទន្លេសាបមិនបានចូលរួមសហការការងារជាមួយអាជ្ញាធរមូលដ្ឋាននោះឡើយដូច្នេះទើបធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។លោកពិនិត្យមើលកន្លងមកសមត្ថកិច្ចដែលឈរជើងនៅក្នុងតំបន់នោះផ្ទាល់មានតិចតួចណាស់បានបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ។ភាគច្រើនបង្កថ្នាំងថ្នាក់ខ្លាំងគឺសមត្ថកិច្ចដែលធ្វើការចុះបេសកម្មមកឆក់ឱកាសមួយភ្លែតៗប្រើប្រាស់ក្នុងរូបភាពចុះបង្រ្កាបដូចចុះមកយកលុយពីប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាតំបន់ជាប់បឹងទន្លេសាប ដែលមានប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងតំបន់នោះបានចាប់យកការប្រកបមុខរបរជាអ្នកនេសាទត្រីដើម្បីចិញ្ចឹមជីវិត ។ក៏ប៉ុន្តែនៅឃុំកោះជីវាំង តែងតែមានសេចក្តីរាយការណ៍ឱ្យពីករណីកើតឡើងនូវបទល្មើសនេសាទខុសច្បាប់ ផងដែរ ៕ សំ វិច្ឆិកា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print