កុមារសុម៉ាលីជាង២ពាន់នាក់កំពុងប្រឈមនឹងការស្លាប់ដោយអត់អាហារ

ចែករំលែក៖

សង្គ្រាមស៊ីវិលនៅក្នុងប្រទេសសុម៉ាលី​ បានធ្វើឲ្យប្រទេសនេះប្រឈមនៅអសន្តិសុខយ៉ាងខ្លាំងពលរដ្ឋរស់នៅយ៉ាងវេទនាអត់ឃ្លានហើយប្រឈមនឹងការវាយប្រហារជាបនន្តបន្ទាប។

តាមរបាយការរបស់អង្គការសហប្រជាជាតិ​ ស្តីពីកុមារបច្ចុប្បន្នកុមារនៅក្នុងប្រទេសសុម៉ាលី ដែលមានចំនួនប្រមាណជា២០០០០នាក់ នៅទូទាំងប្រទេសកំពុងប្រឈមមុខទៅនឹងការអត់ឃ្លានរហូតដល់ស្លាប់នៅក្នុងកំឡុងពេលប៉ុន្មានខែខាងមុខនេះប្រសិនបើមិនមានការអើពើណាមួយពីសហគមន៍ផ្តល់ជំនួយអន្តរជាតិទេនោះ ។

ការសិក្សាស្រាវជ្រាវថ្មីមួយដែលត្រូវបានធ្វើឡើងដោយអង្គការជួយសង្គ្រោះកុមារពិភពលោកSave the Children ដែលបានធ្វើឡើងដោយសហការគ្នាជាមួយនឹងអង្គការមនុស្សធម៍ផ្សេងទៀតបានបង្ហាញថាតួរលេខនេះគឺនឹងអាចកើនឡើងបន្ថែមទៀតគឺរហូតទៅដល់ពាក់កណ្តាលនៃក្មេងៗសរុបដែលមានប្រភពមកពីស្រុក ដាច់ស្រយាលចំនួន៩ ។

យោងទៅតាមអង្គការសហប្រជាជាតិបានបញ្ជាក់ថាចំនួនមនុស្សដែលកំពុងត្រូវ​ការជំនួយមនុស្សធម៍ នៅទូទាំងប្រទេសសុម៉ាលីទាំងមូលទាំងមនុស្សចាស់ប្រុសស្រី និងក្មេងនោះគឺមាន៦,៧លាននាក់ ដែលវាត្រូវជាពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋសុម៉ាលីទាំងអស់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print