ខេត្តកំពង់ធំ ៖ អ្នកកំពង់ធំថាស្ងាត់អោយឈឹង…!! សង្ស័យសមត្ថកិច្ចពាក់ព័ន្ធបានកញ្ចប់ក្រោមតុ រួចរាល់ ទើបគ្មានការបង្រ្កាប់បទល្មើស ឆក់ត្រី សាច់ក្រឡាក្រហម អួន ទ្រូ ធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ រហូតស្ទះការធ្វើដំណើរតាមទូករបស់ ប្រជាពលរដ្ន រាយការណ៍មកថាជំនាញជាអ្នកបើកដៃ (ខ្មោចស្រុកអោយដៃទើបខ្មោចព្រៃ ហ៊ាន)។
តាមសេចក្ដីរាយការណ៍បានបញ្ចាក់យ៉ា ងច្បាស់ថានៅក្នុងភូមិ បាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រង់នៅចំនុច អន្លង់ធំ ទឹកថ្លា កំពង់ទេះ រលាំទ្រុង ជាពិសេសនៅតាមមាត់ទន្លេកន្លែង លោក ហ៊ុក មុន នាយរងសង្កាត់ ពាម បាង និងជាកន្លែង លោក ជា សិការ មេកញ្ចែង បាន អោយក្រុម កូនចៅរបស់ខ្លួន នេសាទ សាច់ក្រហម ពេញមាត់ទន្លេ គ្រប់រូបភាព មានទាំងឆក់ត្រី អួន សាច់ក្រហម លប យ៉ាងពេញបន្ទុក ទាំងយប ទាំងថ្ងៃ ដោយពុំខ្លាចញញើត មន្រ្ដីជំនាញនៅទីនោះឡើយ រហូតហ៊ាន និយាយថា ខ្លាចអី មន្រ្ដីជំនាញនិង បើបង់លុយអោយរួចហើយ ហ៊ានចាប់ប្ដឹងបកវិញ។ សំដីទាំងនេះ បញ្ចាក់ថាមន្រ្ដីជំនាញ សាបដូចទឹកទន្លេ អត់មានឥដ្ឋពល ទៅលើ ក្រុមប្រប្រព្រឹត្តបទល្មើសនោះទេ អញ្ចឹងតែបានជាពូជត្រី រលាយ ហិនហោច រកត្រីស៊ីមិនបាន តែបើមានថ្លៃកប់ពពក។
លោក យ៉ានវិសាក នាយផ្នែករដ្នបាលជលផល ឆ្លើយក្នុងកិច្ចសម្ភាសថាគ្នាតិ ច កំលាំងតិច បង្រ្កាប់មិនអស់ ចំណែក លោក កន ចាន់ សីហា នាយសង្កាត់ជលផលស្ទោង ឆ្លើយថា ខ្ញុំនៅឆ្ងាយ ពុំដឹងទេបើមានក៏មានតិចតួចជៀសមិ នរួច រឿងនេះចាំលោកសួរ សុខ ប៊ុន ធឿន នាយរងសង្កាត់សិន ។ តែចំពោះ លោក ហួន ផល នាយសង្កាត់ជលផល ពាមបាង មិនអាចធ្វើការសម្ភាសបានទេ ដោយសារ តេទូស័ព្ទ ៣ដង់ហើយតែមិនលើកទូស័ព្ទ លោក ហុក មុន នាយ រងសង្កាត់ជលផល ពាមបាង បទល្មើសមានពិតមែន តែមិនមាន១០០% នោះទេ គឺមានប្រជាពលរដ្ន រកតិចតួចដើម្បីចិញ្ចឹឆ្នាំបាយ ព្រោះពលរដ្នពឹងផ្អែកលើរបរនិង ពុំមានដីស្រែចំការអីត្រូវពឹងនោះ ទេ ។ ក្នុងនោះ ដែរ លោក ជា សិកា ជាមេខ្លោង ក៏ជាមេកញ្ចែង ក្នុងការប្រមូលទិញត្រីដែលក្រុ មប្រព្រឹត្តបទល្មើសទាំងរកបាន ៕ ប៊ុន រិទ្ធី