ប្រធានាធិបតីអាមេរិក និងសមភាគីកូរ៉េខាងត្បូង លោក Moon Jae In បានពិភាក្សាស្តីពីស្ថានភាពនៅកូរ៉េខាងជើង ក្នុងនោះមានកម្មវិធីបរមាណូ កាំជ្រួចមីស៊ីល និងការគំរាមកំហែងពីកូរ៉េខាងជើង។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា តាមការប្រកាសរបស់អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Young Chan បានបញ្ចាក់ថា មេដឹកនាំទាំងពីរ អាមេរិក-កូរ៉េខាងត្បូង បានពិភាក្សាគ្នានៅក្នុងពេលពិសាអាហារពេលយប់ នៅសេតវិមាន កាលពីយប់ថ្ងៃទី ២៩ខែមិថុនា ។
លោក Yoon បានបញ្ចាក់ទៀតថា «កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ ដោយនិយាយត្រងទៅត្រងមក លើបញ្ហាសំខាន់ៗ ដែលជាក្តីកង្វល់របស់ប្រទេសទាំងពីរ។ លោកបន្តទៀតថា « មេដឹកនាំទាំងពីរបានឯកភាពគ្នាដោះស្រាយវិបត្តិបរមាណូនៅឧប្បទ្វីបកូរ៉េ បង្កើតសន្តិភាពនៅក្នុងតំបន់នេះ នឹងធានាដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច ។
ក្នុងពេលជាមួយគ្នានេះ លើបណ្តាញ Twitter លោកត្រាំបានបញ្ចាក់ថា ក្រៅពីបញ្ហាកូរ៉េខាងជើង ប្រទេសទាំងពីរបានព្រមព្រៀងពាណិជ្ជកម្មថ្មី។
ក្នុងពេលនេះដែរ ក្រសួងការពារជាតិអាមេរិកបានដាក់បញ្ចូលគ្នានូវជម្រើសយោធាទាំងអស់ សម្រាប់ប្រទេសផ្ដាច់ការកូរ៉េខាងជើងនិងបានត្រៀមខ្លួនធ្វើបទបង្ហាញទៅកាន់ លោកប្រធានាធិបតីដូណាល់ ត្រាំដែលត្រូវបានធ្វើឡើងដើម្បីប្រឆាំងនឹងការធ្វើតេស្ដអាវុធនុយក្លេអ៊ែរនិងមីស៊ីលរបស់ ប្រទេសផ្ដាច់ការខាងលើនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។
ជម្រើសយោធារបស់ សហរដ្ឋអាមេរិកសម្រាប់ប្រទេសផ្ដាច់ការកូរ៉េខាងជើងនាពេលថ្មីៗនេះត្រូវបានផ្លាស់ប្ដូររួចរាល់ហើយនិងត្រៀមរួចជាស្រេចដើម្បីដាក់ទៅកាន់ លោកប្រធានាធិបតីដូណាល់ ត្រាំប្រសិនបើក្រុងព្យុងយ៉ាងធ្វើតេស្ដអាវុធនុយក្លេអែរក្រោមដីឫគ្រាប់មីស៊ីលផ្លោងដែលបង្ហាញថារបបនេះកំពុងដំណើរការឆ្ពោះទៅរកការអភិវឌ្ឍអាវុធមានសមត្ថភាពអាចវាយប្រហារដល់អាមេរិក ។
បើយោងតាមការលើកឡើងរបស់អ្នកប្រឹក្សាសន្ដិសុខជាតិអាមេរិកលោក HR McMaster បានបញ្ជាក់ជាសាធារណថាជម្រើសយោធាបានរៀបចំរួចរាល់ហើយ “អ្វីដែលយើងត្រូវធ្វើនោះគឺរៀបចំគ្រប់ជម្រើសដោយសារតែលោកប្រធានាធិបតីបានបញ្ជាក់ច្បាស់ចំពោះពួកយើងថាលោកនឹងមិនទទួលយកមហាអំណាចនៅក្នុងប្រទេសកូរ៉េខាងជើងនិងការគំរាមមួយថាអាចវាយប្រហារសហរដ្ឋអាមេរិក ។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានបញ្ជាទៅកាន់កងកម្លាំងរបស់ខ្លួនឲ្យធ្វើការរៀបចំជម្រើសយោធាសម្រាប់ ប្រទេសផ្ដាច់ការកូរ៉េខាងជើងដែលគ្មាននរណាឫប្រទេសណាមួយចង់បានជម្រើសនេះទេហើយលោកបានបន្ថែមនៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូនជេអ៊ីននឹងរួមបញ្ចូលទាំងកិច្ចពិភាក្សាការអនុម័តថ្មីប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ៕