ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចោមរោមមើលយ៉ាងច្រើនកកកុញខណះប្រទះឃើញសាកសពក្មេងប្រុសម្នាក់ ស្លាប់ទឹកប្រឡាយព្រមទាំងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានកាលពីរសៀលវេលាម៉ោង ៤និង១៥នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ស្ថិតក្នុងភូមិព្រៃពោធ៏ឃុំធ្មារស្រុករំដួល។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថាក្រោយពីទទួលព័ត៏មានពីប្រជាពលរដ្ឋថាមានក្មេងស្លាប់នៅទឹកស្រះទើបកំលាំងនគរបាលខេត្តសហការជាមួយនគរបាលជំនាញនិងនគរបាលស្រុកបានចុះមកដល់កន្លែងកើតហេតុ។
សមត្ថកិច្ចនគរបាលបានអោយដឹងថាក្មេងដែលស្លាប់មានឈ្មោះភឺមវីរះអាយុ៧ឆ្នាំមុខរបរសិស្សមានទីលំនៅក្បែភូមិកើតហេតុខាងលើ។
ក្រោយពីពិនិត្យសាសពរួចមិនឃើញមានស្នាកស្នាមកត់សំគាល់នោះទេពិតជាបានស្លាប់ដោយរអឹលជើងលង់ទឹកប្រឡាយពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
...