ដើម្បីសុវត្ថភាពអាមេរិក បានសម្រេចដាក់បម្រាប់ នៅក្នុងអាកាសយានដ្ឋានចំនួន១០កន្លែង ដែលមានអ្នកដំណើរមកពីតំបន់មជ្ឈឹមបូព៌ានិងអាហ្វ្រី ដោយក្នុងនោះអ្នកដំណើរត្រូវបានហាមប្រាមយកកុំព្យូទ័រយួរដៃនៅគ្រាកំពុងធ្វើដំណើរតាមយន្តហោះ មកកាន់សហរដ្ឋអាមេរិក និងវត្ថុធាតុផ្សេងៗទៀត។នេះជាវិធានការសន្តិសុខថ្មីរបស់អាមេរិក។
លោក John Kelly រដ្ឋមន្ត្រីក្រសួងសន្តិសុខសហរដ្ឋអាមេរិកបានដាក់ចេញនូវវិធានថ្មីមួយនេះហើយបានធ្វើការអំពាវនាវដល់បណ្តាអាកាសចរណ៍ នៅទូទាំងពិភពលោកឲ្យធ្វើការរឹតបន្តឹងលើផ្នែកសន្តិសុខឲ្យបានរឹងមាំដែលបានធ្វើដំណើរមកដល់ដែនដីសហរដ្ឋអាមេរិក។ការផ្លាស់ប្តូរនូវវិធានថ្មីនេះនឹងត្រូវចាប់ផ្តើមអនុវត្តន៍ ជាជំហានៗទៅមុខហើយរាប់បញ្ចូលទាំង អ្នកដំណើរទាំងអស់ ការត្រួតពិនិត្យលើគ្រឿងផ្ទុះនានានិងឬសគល់នៃការបង្កការគំរាមកំហែងដល់ វិស័យអាកាសចរណ៍ទាំងឡាយ ។
លោក Kelly បានថ្លែងនៅក្នុងអំឡុងពេលអានសុន្ទរកថានៅឯមជ្ឈមណ្ឌលសន្តិសុខអាមេរិកាំងថា “បញ្ហចំបងរបស់ខ្ញុំដំបូងគេនោះគឺសុវត្ថិភាព” ។ “សត្រូវរបស់យើងគឺមានផ្លាស់ប្តូររហ័សណាស់ ហើយយើងត្រូវតែធ្វើការផ្លាស់ ឲ្យបានរហ័សដូចគ្នាដែរ”។
រដ្ឋមន្ត្រីក្រសួងសន្តិសុខបានថ្លែងថា វិធានថ្មីៗ នឹងត្រូវដាក់បញ្ចូលទៅដល់អាកាសចរណ៍ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក្នុងនោះមានជើងហោះហើរបរទេស ចំនួន១៨០ ហើយធ្វើការហោះហើរ មកពីទីក្រុងចំនួន២៨០ នៅក្នុងបណ្តាប្រទេសចំនួន១០៥ ។ជារៀងរាល់ថ្ងៃមានជើងហោះហើរអន្តរជាតិ ប្រមាណ២.០០០ ដែលធ្វើការចុះចតនៅសហរដ្ឋអាមេរិក ៕