ខឹងឪពុកមានប្រពន្ឋចុង កូនប្រុស២នាក់ ជក់ថ្នាំញៀនស្រវឹងអុកឡុកគេឯងផ្អើល

ចែករំលែក៖

ភ្នំពេញ ៖ បុរសក្មេងៗ២នាក់បងប្អូនមានវ័យក្រោមអាយុ២០ឆ្នាំ បាននាំគ្នាទិញថ្នាំញៀនមកជក់រហូតវង្វេងស្មារតី វាយតប់បោកបោះសម្ភារៈក្នុងផ្ទះនិងស្រែកឡូឡាបង្ករការអុកឡុកផ្អើលអ្នកភូមិ ដោយសារពួកគេខឹងឪពុករបស់ខ្លួនមានប្រពន្ឋចុងងប់ងុលពេក មិនរវល់គិតគូរដល់ពួកគេជាកូនៗបង្កើតនោះ។

ហេតុការណ៍នេះបានកើតឡើងជាញឹកញយ ដែលចុងក្រោយបានកើតឡើងនៅវេលាម៉ោង១១ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៧នៅក្នុងភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ហើយត្រូវបានឪពុកប្តឹងប៉ូលិសអោយមកចាប់កូនរបស់ខ្លួនយកទៅចាត់ការតាមផ្លូវច្បាប់។

បងប្អូនប្រុសទាំង២នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួនតាមបណ្តឹងរបស់ឪពុកនោះទី១/ឈ្មោះ ចាន់ ដារ៉ា អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី/២ ឈ្មោះ ចាន់ រស្មី អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់បងប្អូនស្នាក់នៅភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថា÷ ក្រោយពីឪពុកជនទាំងពីរនាក់ប្តឹងមកសមត្ថកិច្ចថាកូនគាត់ទាំងពីរនាក់តែងតែរករឿង អុកឡុកក្នុងផ្ទះកន្លងមកនិងពេលនេះទៀតទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនដល់ផ្ទះតែម្តង យកមកកាន់អធិការខណ្ឌសែនសុខ ដើម្បីធ្វើតេស្ត៍ទឹកនោម រកសារធាតុញៀន ក្រោយពីធ្វើតេស ឃើញថា យុវជនទាំងពីរនាក់គឺមានផ្ទុកនូវសារធាតុញៀនពិតប្រាកដមែន ទើបឃាត់ខ្លួនជាផ្លូវការ។

ចំពោះមុខសមត្ថកិច្ចបុរសទាំងពីរនាក់បានសារភាពថាពួកគេពិតជាបាន(ជក់)ប្រើប្រាស់ពិតប្រាកដមែន។ ពួកគេបន្តថា មូលហេតុដែលខ្លួនអុកឡុកក្នងផ្ទះដូច្នេះគឺ ដោយសារតែខឹងឪពុកមានប្រពន្ធក្រោយ ហើយតែងតែរករឿង និងដេញពួកខ្លួនចេញពីផ្ទះរាល់ថ្ងៃ ទើបពួកគេមួរម៉ៅ និងអុកឡុកក្នុងផ្ទះតែម្តង។

បច្ចុប្បន្ន យុវជនទាំងពីរនាក់បងប្អូនត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌសែនសុខ ចោទពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print