ភ្នំពេញ ៖ ពិតជាមិនគួអោយជឿមែនថាមន្ត្រីសាលាខណ្ឌសែនសុខម្នាក់បានចូលទៅលេងល្បែងសុីសង(ហ្គេមភ្នាល់បាល់) ដែលមានយុីហោ បញ្ញាណែត ហើយត្រូវចោរធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងជិះយកទៅបញ្ចាំបាត់តែដល់រសៀលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧ជនរងគ្រោះបានឃើញជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់បានចូលមកលេងហ្គាមនៅក្នុងផ្ទះអុីនធឺណែត២៤ម៉ោងបញ្ញាណែតនោះទៀតជនរងគ្រោះស្គល់ក៍ចាប់វាយឡើងទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។
ករណីនេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧នៅចំណុចមុខផ្ទះបើកអុីនធឺណែត២៤ ដែលបង្កប់នៅល្បែងហ្គេមសុីសង(ភ្នាល់បាល់)យីុហោរ បញ្ញាណែត តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិបុរី១០០ខ្នងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ យ៉ាន វុទ្ធា ភេទប្រុសអាយុ២៨ឆ្នាំមុខរបរជាមន្ត្រីសាលាខណ្ឌសែនសុខ ស្នាក់នៅភូមិទ្រុងមាន់សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ចំណែកជនសង្ស័យមានឈ្មោះ ធា កុម្ភៈ ភេទប្រុសអាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសាលាTTiភូមិចុងថ្នាល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។និងមានស្រុកកំណើតភូមិអន្លង់អក ឃុំកំពង់អុល ស្រុកជំគីរី ខេត្តកំពង់ឆ្នាំង ទី២ឈ្មោះ អុល សុផៃ ភេទប្រុសអាយុ២៧ឆ្នាំមុខរបរបមិនពិតប្រាកដស្នាក់នៅម្តុំផ្សារឈូកមាស ផ្ទះលេខ៨៥ផ្លូវG ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។
ប្រភពពីជនរងគ្រោះដែលជាមន្រ្តីសាលាខណ្ឌសែនសុខបានអោយដឹងថាកាលពីយប់ថ្ងៃទី២៩រូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគីនិចព័ណសពាក់ស្លាកលេខភ្នំពេញ1FI.2575មកកន្លែងអុីនធឺណែត២៤ម៉ោងយុីហោបញ្ញាណែត ដើម្បីមកយកមិត្តភក្តីដែលចូលលេងហ្គេមនៅទីនោះដោយទុកម៉ូតូនៅខាងមុខផ្ទះបើកល្បែងហ្គេមនោះក៍ចូលទៅអង្គុយលេងមួយសន្ទុះស្រាប់តែចេញមកវិញបាត់ម៉ូតូតែម្តង។ក្រោយកើតហេតុជនរងគ្រោះបានជួលម៉ូតូឌុបដើររកនៅកន្លែងបញ្ចាំស្រាប់តែប្រទះឃើញបក្ខពួករបស់ជនសង្ស័យចំនួនពីនាក់កំពង់ជិះម៉ូតូរបស់គាត់យកទៅបញ្ចាំនៅក្នុងទឹកដីខណ្ឌដូនពេញក៍ឃាត់ខ្លួនអោយអាវុធហត្ថខណ្ឌដូនពេញបាន២នាក់តែម្តង។
ជនរងគ្រោះបន្តទៀតថា លុះដល់ម៉ោងកើតហេតុខាងលើជនសង្ស័យបានចូលមកលេងហ្គេមនៅទីនោះទៀតក៍ចាប់ឃាត់ខ្លួនអោយប៉ូលីសប៉ុស្តិ៍ទឹកថ្លាតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពង់ឃាត់ខ្លួនសាកសួនៅប៉ុស្តិ៍នគរបាលរដ្ឋាលទឹកថ្លា៕ តុង សីហា