លោកផ្កាយ១ ដួង ស៊ីណា ដឹកនាំកងកំលាំងយោធាទៅវាយមេភូមិ-អនុភូមិ និងពលរដ្ឋថែមទាំងប៉ុនប៉ងបាញ់សម្លាប់ចោល

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖​ លោក ម៉ុត មន មេភូមិថ្នល់កែង និងលោកឡុង ប៊ុនថេង អនុភូមិអូតាមែងបាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងនៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ក្រោយពីពួកគាត់ទាំងពីរនាក់ត្រូវទទួលរងការវាយដំនិងគំរាមបាញ់សម្លាប់ពីមន្ត្រីយោធាមួយក្រុមដឹកនាំដោយលោកលោកឧត្ដមសេនីយ៍ត្រីម្នាក់ឈ្មោះ ដួង ស៊ីណា កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅលើដីចំការរបស់ពួកគាត់នៅក្នុងតំបន់ក្រុមហ៊ុនទំរីងរ៉ាប់ប៊ើនិងដាតារ៉ាប់បើរក្នុងភូមិអូតាមែងឃុំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យដោយលោកផ្កាយមួយរូបនេះបានចេញមុខកាងដីអោយខាងក្រុមហ៊ុនខាងលើដោយប្រាស់យោធាសឹករងខេត្តចំនួនដប់នាក់បន្ថែមទៀត។

លោកមេភូមិនិងលោកអនុភូមិបានបញ្ជាក់បន្ថែមថាមូលហេតុដែលលោកផ្កាយមួយបានដឹកនាំទាហ៊ានមកវាយដំ មកលើរូបរាងកាយរបស់ពួកលោកគឺពួកគាត់បានទទួលដំណឹងថាឈ្មោះដួងស៊ីណាដែលជាយោធាពាក់ផ្កាយមួយបានវាយប្រជាពលរដ្ឋពីរូបដែលកំពុងបាញ់ថ្នាំស្មៅនៅក្នុងដីចំការរបស់ខ្លួនអោយសន្លប់នៅនិងកន្លែង។នៅពេលដែលពួកគាត់ទៅដល់លោកផ្កាយមួយបានដឹកនាំយោធាសឹករងខេត្តមួយក្រុមមកវាយដំមកលើរូបគាត់ដួលទៅនិងដីស្ទើស្លាប់និងប៉ុនប៉ងបាញ់សម្លាប់ពួកគាត់បន្ថែមទៀត។

លោកឡុង ប៊ុនថេង អនុភូមិអូតាមែងបានបន្ដថាខាងក្រុមហ៊ុនមិនបានអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែននិងច្បាប់សូន្យ១នោះទេដោយប្រមុខរាជរដ្ឋាភិបាលអោយកាត់ដីជួនដល់ពលរដ្ឋវិញដោយអនុវត្តទៅតាមរូបមន្តស្បែកខ្លា។តែផ្ទុយទៅវិញក្រុមហ៊ុនមិនគោរពបែជាប្រើប្រាស់កងកំលាំងយោធាយកអាវុធមកវាយធ្វើបាបទាំងពលរដ្ឋនិងអាជ្ញាធរ័ភូមិថែមទៀតដែលប្រជាពលរដ្ឋនៅប្រែលជាង120គ្រួរសារទៀតដែលខាងក្រុមហ៊ុនមិនរកដំណោះស្រាយនិងក៍កំពុងរងគ្រោះដោយសារខាងក្រុមហ៊ុនមិនអោយចូលបង្ករបង្កើនផលដូចពីមុន។

លោកអនុសេនីយ៍ទោងួនធារិទ្ធមេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកអន្លង់វែងបានអោយដឹងថានៅពេលកើតហេតុលោកបានទទួលបណ្ដឹងពីជនរងគ្រោះលោកក៍បានចាត់កំលាំងអោយតាមចាប់ជនបង្ករឈ្មោះដួងស៊ីណា តែបានរត់គេចខ្លួនបាត់ដោយកំលាំងសមត្ថកិច្ចចាប់បានមន្រ្ដីយោធាម្នាក់មកធ្វើការសាកសួរតែមិនមែនជាជនដៃដល់ក៍ធ្វើការដោះលែងទៅវិញ ៕ ប៉ែន នួន 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print