ក្មេងប្រុសម្នាក់ឆក់ត្រីក្នុងអូរមិនបានប្រយ័ត្នឆក់ស្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តរតនគិរី ៖ ក្មេងប្រុសម្នាក់ចុះឆក់ត្រីឆក់ស្លាប់ដោយខ្លួនឯងក្នុងអូរក្បែរផ្ទះរបស់ខ្លួន ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧ វេលាប្រហែលម៉ោងៈ១និង១៧នាទី រសៀល នៅចំនុចអូរកាយ៉ូចស្ថិតក្នុងភូមិកាឡៃ1ឃុំកាឡៃស្រុកអូរជុំ ខេត្តរតនគិរី។

បើតាមសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ កាសង ញ៉ាកភេទប្រុស អាយុ15ឆ្នាំ ជនជាតិគ្រឹង មុខរបរសិស្សមានទីលំនៅភូមិកាឡៃ1 ឃុំកាឡៃ ស្រុកអូរជុំខេត្តរតនគិរី។

មូលហេតុមានការធ្វេសប្រហែសឆក់បណ្តាលអោយឆក់ស្លាប់ដោយខ្លួនឯងមិនទាន់និងបានត្រីអោយពុកម្តាយ ហូបផង។ក្រោយពីពិនិត្យធ្វើកោសលវិច្ច័យរួចហើយសមត្ថកិច្ចបានបញ្ជាក់ថាពិតជាស្លាប់ដោយឆក់ដោយខ្លួនឯងមែន សពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ សាយ ប៉ួច

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print