ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបុករះរថយន្ត២ទៀតបណ្តាលអោយរងការខូចខាតទាំងសងខាងសង្ស័យអ្នកបើកបរស្រវឹងស្រា។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧នៅចំណុចខាងកើតស្តុបផ្សារដីហុយផ្លូវ១៩៨៦ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
អ្នកឃើញហេតុការណ៍បានអោយដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តម៉ាកកូរ៉ូឡាសេរីឆ្នាំ២០០២ព័ណសពាក់ស្លាកលេខភ្នំពេញ2AF9329បើកបរដោយយុវជនម្នាក់ពុំស្គាល់អត្តសញ្ញាណនិងរថយន្ត១គ្រឿងទៀតម៉ាកកូរ៉ូឡាដូចគ្នាសេរីឆ្នាំ៩៨ព័ណស្កពាក់ស្លាកលេខភ្នំពេញ 2Q1393បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណដូចគ្នាក្នុងទិសដៅពីកើតទៅលិចស្របគ្នាលុះទៅដល់ចំណុចកើតស្រាប់តែមានរថយន្តបង្ករ១គ្រឿងម៉ាក TOYOTAបាឡែនព័ណទឹកមាសពាក់ស្លាកលេខភ្នំពេញ2Z9929 បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណក្នុងទិសដៅពីលិចទៅកើតបញ្ច្រាស់រ៉េចង្កូតមកបុកនិងរថយន្តកូរ៉ូឡាសេរីឆ្នាំ២០០២បណ្តាលអោយខូចខាតបាក់កញ្ចក់និងខូចខាតផ្នែកខាងឆ្វេងហើយរថយន្តបង្ករមិនទាន់អស់ល្បឿនក៍ជ្រុលទៅបុកនិងរថយន្តក៉ូរ៉ូឡា១គ្រឿងទៀតសេរីឆ្នាំ៩៨បណ្តាលអោយខូចខាតតិចទួចចំណែករយន្តបង្ករខូចខាតបាក់ម៉ែត្រចង្កូតទបទៅមុខលែងរួចសង្ស័យអ្នកបើកបររថយន្តបង្ករស្រវឹងស្រា។
ក្រោយកើតហេតុក៍មានប៉ូលីសចរាចរណ៍ខណ្ឌសែនសុខចុះមកធ្វើការវាស់វែងប៉ុន្តែដោយសារតែមានការសម្របសម្រួសពីភាគីខាងបង្កព្រមចេញថ្លៃខូចខាតអោយទៅភាគីរថយន្តទាំងពីគ្រឿងសរុបចំនួន២៥០ដល្លាដើម្បីបញ្ចប់រឿង។ដោយរថយន្តកូរ៉ូឡាព័ណទទួលយក២០០ដុល្លាទៅជុសជុលខ្លួនឯងនិងរថយន្តកូរ៉ូឡាព័ណស្កទទួលបាន៥០ដុល្លា។ចំណែករថយន្តបង្កត្រូវក្រុមគ្រួសារហៅរថយន្តស្ទួចយកទៅជុសជុលដោយខ្លួនឯង៕ តុង សីហា