បើករថយន្តលឿនមិនប្រយ័ត្ន មកដល់ផ្លូវបំបែកជាបួន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតចំពីចហៀងបណ្ដាលឲ្យរងការខូចខាតទាំង២

ចែករំលែក៖

ភ្នំពេញ៖ រថយន្តតាកូម៉ាបានបើកបរក្នុងល្បឿនលឿនហើយមិនប្រយ័ត្ន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនក៏ជ្រុលទៅបុករថយន្តម៉ាកព្រូសចំពីចហៀងយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង សំណាងល្អមិនបង្កឲ្យមនុស្សណាម្នាក់រងរបួស ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣៦០ កែងនិងផ្លូវ៥១ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រពភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានរថយន្តម៉ាកព្រូស ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2Q-7831 បានបើកបរតាមបណ្ដោយផ្លូវ៥១ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តបង្កម៉ាក តាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2T-5711 បើកបរតាមបណ្ដោយផ្លូវ៣៦០ ទិសដៅពីលិចមកើតក្នុងល្បឿនលឿន ហើយក៏ជ្រុលទៅបុករថយន្តម៉ាកព្រូសចំគូទពីចហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តព្រូសរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កម៉ាក តាកូម៉ា ក៏បានរងការខូចខាតខាងមុខយ៉ាងដំណំផងដែរ ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងមិនបានចចារសម្រួលគ្នានៅកន្លែងកើតហេតុនោះទេ ហើយក៏បានដើរចេញពីកន្លែងកើតហេតុរៀងៗខ្លួន ។ មួយសន្ទុះក្រោយមក ក៏មានវត្តមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែង យករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print