រដ្ឋមន្ត្រីការពារជាតិប្រទេសកាតាបានប្រកាសថា ការដែលអារ៉ាប ឡោមព័ទ្ធ បិទសេដ្ឋកិច្ច ប្រទេសកាតា គឺជា ការប្រកាសសង្គ្រាមជាមួយប្រទេសតូចមួយនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌ Al Araby Al Jadeedជាភាសាអារ៉ាប មានទីតាំងនៅក្នុងប្រទេសអង់គ្លេស កាលពីថ្ងៃទី៣០ខែមិថុនា រដ្ឋមន្ត្រីក្រសួងការពារជាតិ កាតា លោក Khalid Bin Mohammad al Attiyahបានបញ្ចាក់ថា ការដែលប្រទេស តំបន់អារ៉ាបឡោមព័ទ្ធកាតាគឺជា «ការប្រកាសសង្គ្រាម គ្មានមេតា» ទៅលើប្រទេសដ៏តូចមួយនេះ។
លោក Khalid Bin Mohammad al Attiyah បានបញ្ចាក់ថា ការបិទព្រំដែន គោកនិងដែនអាកាស ជាមួយកាតា គឺជាសកម្មភាព ជៈឥទ្ធិពលអាក្រក់ដល់ពលរដ្ឋ និងសង្គម រស់នៅរបស់ប្រទេសកាតា និងប្រទេសទាំងអស់លើពិភពលោក។
លោក Khalid Bin Mohammad al Attiyah ក៏បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសតួគី ដើម្បីជួបពិភាក្សាជាមួយសមភាគីតួគី ព្រមទាំងប្រធានាធិបតី Erdogan ផងដែរ ។ តួគីគឺជាប្រទេសដែលមានទំនាក់ទំនងជិតស្និតបំផុតជាមួយតួគី ហើយបានជួយជាច្រើនដល់ប្រទេសកាតា ទាំងស្បៀងអាហារនិងយោធា។
នៅក្នុងព្រឹត្តិការមួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ លោកប្រធានាធិបតីតួកគី Erdogan និងប្រធានាធីបតី សហរដ្ឋអាមេរិក លោក Donald Trump បានធ្វើការ ពិភាក្សាគ្នា តាមទូរស័ព្ទកាលពីថ្ងៃសុក្រម្សិលមិញ និងផ្តោតសំខាន់ ជាពិសេសលើបញ្ហាដោះស្រាយ ជម្លោះរវាង ប្រទេសកាតានិងប្រទេសក្នុងតំបន់។
ជាលទ្ធផលមេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាថា ភាពតានតឹង រវាងជម្លោះមួយនេះ គួរតែត្រូវបានកាត់បន្ថយ ដើម្បីធានាឲ្យបានសុវត្ថិភាព និងស្ថេរភាពក្នុងតំបន់ ហើយលើសពីនោះមេដឹកនាំ ទាំងក៏បានផងដែរ ពិភាក្សាគ្នាបញ្ហាចំណង ទ្វេរភាគី រវាងប្រទេសទាំងពីរអាមេរិកនិងតួកគី។
គួរបញ្ជាក់ថាប្រទេសតួកគី ដែលជាអ្នកមានការគាំទ្រ ពីខាងក្រោយទៅលើប្រទេសកាតា នោះធ្លាប់បាន ប្រកាស ស្នើ ឲ្យប្រទេសដូចជាសោឌីអារ៉ាប់ និងបណ្តាលប្រទេសដទៃទៀត ដែលបានដាក់ទណ្ឌកម្ម បញ្ចប់ទំនាក់ទំនង ការទូតជាមួយនឹង ប្រទេសកាតានោះ គឺតែបញ្ឈប់សកម្មភាពរបស់ខ្លួននេះទៅ ៕