នគរបាលព្រហ្មទណ្ឌកម្រិតស្រាលធ្វើសន្និសីទកាសែត បង្ហាញមុខ​ចោរឆក់៨នាក់

ចែករំលែក៖

ភ្នំពេញ: នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រធាន​ការិយា​ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានី បានធ្វើសន្និសីទកាសែត បង្ហាញមុខ​ជនសង្ស័យ​​ចំនួន៨នាក់ ដែលធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ​រាជធានីភ្នំពេញ ដែលសមត្ថកិច្ចបង្រ្កាបនាពេលកន្លងមក។

ជនសង្ស័យដែលសមត្ថកិច្ចបង្រ្កាបនិងឃាត់ខ្លួនបានមាន ទី១.ឈ្មោះ សុខ លីហុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស, ទី២ឈ្មោះ ជា រតនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស, ទី៣ឈ្មោះ សុខ ដំ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៤ឈ្មោះ កែ ចាន់វាសនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស, ទី៥ឈ្មោះ មុត ឆុនវីរ: ហៅរក្ស ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៦ឈ្មោះ ឆេង ម៉េងលាង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស, ទី៧ឈ្មោះ ទូច ចន្ទ័វិច្ឆិកា ហៅកា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស និងទី៨ឈ្មោះ យស់ ចន្ទ័បូរម៉ី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស។ជនសង្ស័យទាំង៨នាក់ នាក់នេះសុទ្ធតែប្រើប្រាស់គ្រឿងញៀន។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បន្តថា​ក្រៅពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចនៅបាន ដកហូត ម៉ូតូចំនួន៥គ្រឿងមាន ម៉ាកស៊ុយហ្សុយគីនិច ពណ៌ស លាយខ្មៅ ស៊េរីឆ្នាំ០១៧មួយគ្រឿង ,ម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥មួយគ្រឿង ,ម៉ូតូហុងដាស្គូពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥មួយគ្រឿង,ម៉ូតូស៊ុយហ្សុយគីឡេត ពណ៌សមួយគ្រឿង និងម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ០១៧ ពណ៌ខ្មៅមយយគ្រឿង ។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឲ្យដឹងថា កន្លងមកពួកគេធ្លាប់បានធ្វើ​សកម្ម​​ភាព​ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលដ្ឋដូចជាកាបូប ទូរស័ព្ទ ក្នុងរាជធានីភ្នំពេញ ជាច្រើនលើករហូតរាប់ភ្លេច ។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ និងវត្ថុតាងខាងលើ ត្រូវបាននគរបាលការិយា​ល័យ​ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការសួរចម្លើយ និងអនុ វត្តតាមនីតិវិធី ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print