នៅព្រឹកថ្ងៃទី១ខែកក្កដាប្រធានាធិបតីចិន លោកស៊ីជីងពីង បានប្រមានហុងកុងថា មិនត្រូវបានសកម្មភាពឌឺដងរដ្ឋា ភិបាលទីក្រុងប៉េកាំងនោះឡើយ។ ការប្រកាសខាងលើក្នុងពេលដែល លោកចូលរួមខួប២០ឆ្នាំថ្ងៃដែលអង់គ្លេស សងកោះហុងកុងទៅឲ្យចិន (1,7,1997-1,7,2017)។
លោកស៊ីជីងពីងបានប្រកាសថា«រាល់ការប៉ុនប៉ង បំផ្លាញសន្តិសុខ ជាតិ អធិបតេយ្យភាពជាតិរបស់ចិន ឬប្រើប្រាសកោះហុងកុងដើម្បីបំផ្លាញប្រឆាំងចិនដីគោក គឺជាសកម្មភាពឆ្លតផុតបន្ទាំត់ក្រហម មិនអាចទទួលយកបាន ហើយចិននិងមានវិធានការតបតវិញ»។
ច្បាប់មូលដ្ឋាននៅកោះហុងកុងគឺមានសិទ្ធសេរីភាព ក្នុងរយៈពេលតែ៥០ឆ្នាំប៉ុណ្ណោះ គិតចាប់ពីឆ្នាំ១៩៩៧។ បន្ទាប់ពីនោះ ហុងកុង មិនអាចគ្រប់គ្រងដោយស្វ័យយ័ត្ននោះឡើយ គឺគ្រប់យ៉ាងទៅតាមរដ្ឋបាលដឹកនាំរបស់ទីក្រុងប៉េកាំង។
ការប្រកាសខាងលើរបស់លោកស៊ីជីងពីង បានបង្ករក្តីបារម្ភយ៉ាងខ្លាំង ដល់ក្រុមអ្នកនយោបាយសេរីនៅកោះហុង កុង ពីការជ្រៀតជ្រេក កាន់តែជ្រៅនៅកោះហុងកុង។
ការប្រកាសតឹងតែងជាមួយហុងកុង ពីសំណាក់រដ្ឋាភិបាលចិន ដោយសារតែចិនព្រួយបារម្ភពី ចរន្ត ប្រជាធិបតេយ្យ នៅលើកោះនេះឈាន ទៅរកការទាមទាឯករាជ្យ ទៅជាប្រទេសមួយ ផ្តាច់ចេញពីចិន ឬ ជាតំបន់គ្រប់គ្រងស្វ័យយត្នដូចជាកោះតៃវ៉ាន ។ចំណុចទាំងនោះហើយបានជានៅក្នុងខួប គម្រប់២០ចិន ចិនបានបង្ហាញពីសម្ថភាពកម្លាំងយោធា ឲ្យពលរដ្ឋហុងកុងបានដឹង។ រថក្រោះ បាញ់មីស៊ីល និងឧត្ថម្ភាគចក្រចម្បាំងជាច្រើនគ្រឿង ត្រូវបានគេយកមកតំរៀបគ្នា ជាជួរត្រង់ភ្លឹង ដើម្បីទទួលលោកស៊ី ជីនពីង។ ក្រសួងការពារជាតិចិន បានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងផលិតនៅចិន ដើម្បីមកអបអរពិធីនេះដែរ។
កងទ័ពដែលចូលរួម មានទាំងកងទ័ពអាកាស កងទ័ពជើងទឹក និងកងទ័ពជើងគោក ដែលសុទ្ធតែជាកងទ័ពរណសិរ្យរំដោះចិនប្រជាមាណិត។ ជាផ្លូវការ នៅហុងកុង កម្លាំងទ័ពគឺសុទ្ធតែជាទ័ពមកពីចិនដីគោក។ កន្លងមក គេមិនដែលឃើញកងទ័ពនេះ ធ្វើសកម្មភាពអ្វីដើម្បីបង្អួតសំញែញឲ្យធំដុំទេ ព្រោះរដ្ឋាភិបាលចិនប៉េកាំង ដឹងថា ប្រជាជនហុងកុង មានការយល់ឃើញផ្សេង មិនដូចប្រជាជនចិនដីគោកទេ។ អ្នកហុងកុង គេមានវប្បធម៌ប្រជាធិបតេយ្យ ហើយគេមិនចូលចិត្តការសំញ៉ែញកម្លាំងទ័ពឡើយ។
ប៉ុន្តែ គ្រានេះ រដ្ឋាភិបាលចិនប៉េកាំងចង់ឆក់ឱកាស បុណ្យខួប២០ឆ្នាំនេះ ដើម្បីបង្ហាញប្រាប់ពីអំណាច និងភាពអស្ចារ្យ ភាពជោគជ័យ នៃការដឹកនាំរបស់បក្សកុម្មនីស្តិចិនប៉េកាំង។ គេចង់បង្ហាញឲ្យប្រជាជននៅហុងកុង ដឹងថា មានតែបក្សកុម្មុយនីស្តិចិនប៉េកាំងតែមួយប៉ុណ្ណោះ ដែលមានសមត្ថភាព មានកងទ័ព ដើម្បីការពារ សន្តិសុខ ស្ថិរភាព របស់ដែនដីហុងកុង ក៏ដូចជាទឹកដីចិនទាំងមូល។ ព្រមជាមួយគ្នានេះ វាក៏ជាសញ្ញាប្រាប់ទៅក្រុមប្រឆាំងនៅហុងកុង ថាបើក្នុងករណីមានការតវ៉ាបង្កអស្ថិរភាព នោះកងទ័ពចិនដីគោក អាចធ្វើអន្តរាគមន៍គ្រប់ពេល ឲ្យតែប៉េកាំងបញ្ជារ។
សូមរំលឹកផងដែរថា មហាបាតុកម្មឆ័ត្រលឿង កាលពីឆ្នាំ២០១៤ មិនបានទទួលផលអ្វីសោះ ក៏ប៉ុន្តែវាក៏បានបង្ហាញប្រាប់រដ្ឋបាលក្រុងប៉េកាំង ឲ្យដឹងពីកម្លាំងតវ៉ារបស់យុវជនហុងកុងដែរ។ មកដល់ពេលនេះ បើយោងតាមសម្តីរបស់លោក ឡាំ ណាថាន់ យុវជនប្រជាធិបតេយ្យ ហើយដែលបានក្លាយជាតំណាងរាស្ត្រវ័យក្មេងរបស់ហុងកុងនោះ បាននិយាយថា សកម្មជនប្រឆាំង នៅតែមានសន្ទុះក្លាំងដដែល។
មួយរយៈចុងក្រោយនេះ ពួកគេ បានទទួលការធ្វើទុក្ខបុកម្នេញច្រើន ពីសំណាក់អាជ្ញាធរ។ នៅឆ្នាំ២០១៥ ម្ចាស់រោងពុម្ព និងបណ្ណាគារ ៥នាក់បានបាត់ខ្លួនយ៉ាងចំលែក។ តាមការសង្ស័យពួកគេត្រូវបានគេចាប់យកទៅកសាង ឬធ្វើទារុណកម្ម ដោយហេតុថាពួកគេ បានចែកចាយលក់សៀវភៅ ដែលមាននិន្នាការរិះគន់ ថ្នាក់ដឹកនាំចិនប៉េកាំង។ ក៏ប៉ុន្តែការធ្វើទុក្ខបុកម្នេញ ទៅលើអ្នករិះគន់ ក៏មានន័យថា វាបានបង្កើនទឹកចិត្តមិនពេញចិត្តបក្សកុម្មុយនីស្តិចិន ឲ្យកើនកាន់តែខ្លាំង ទៅតាមនោះ។
កម្មវត្ថុចំបងនៃការតវ៉ា គឺការធ្វើកំណែទម្រង់ប្រជាធិបតេយ្យហុងកុង។ យោងតាមកិច្ចព្រមព្រៀង គ្នា កាលពីឆ្នាំ១៩៩៧ រវាងចិន និងអង់គ្លេស គឺចិនត្រូវតែធានាឲ្យហុងកុងមានរបបគ្រប់គ្របបែបប្រជាធិបតេយ្យ មានការគោរពសិទ្ធិសេរីភាពជាមូលដ្ឋាន រហូតដល់ឆ្នាំ២០៤៧។ ត្រង់នេះហើយ ដែលធ្វើឲ្យប្រជាជនហុងកុង ទាមទារឲ្យពួកគេអាចបោះឆ្នោតជ្រើសរើសថា្នក់ដឹកនាំរដ្ឋាភិបាលហុងកុង ដោយផ្ទាល់។
រដ្ឋាភិបាលប៉េកាំង បានយល់ព្រម ក៏ប៉ុន្តែបានទាមទារ ថាបេក្ខជន ត្រូវតែមានគណៈកម្មការត្រួតពិនិត្យមួយ ជាអ្នកបញ្ជូនឈ្មោះបេក្ខជន។ គណកម្មការនោះ គឺវាច្បាស់ណាស់ ថាផ្នែកមួយនៃអង្គការមជ្ឈឹមបក្សកុម្មុយនីស្តិចិន។ ប្រការនេះ បានធ្វើឲ្យសកម្មជនប្រជាធិបតេយ្យ នៅតែមិនពេញចិត្តដដែល ព្រោះ បោះឆ្នោតដោយផ្ទាល់គ្មានន័យទេ បើបេក្ខជនឈរឈ្មោះ គឺបក្សកុម្មនីស្តិចិន ជាអ្នកចាត់តាំងដែល ជាដដែល។ ពួកគេមិនមែនត្រឹមតែទាមទារឲ្យចិនគោរពលិទ្ធិប្រជាធិបតេយ្យនៅហុងកុងទេ គឺ ពួកគេ កំពុងទាមទារឲ្យហុងកុង មានឯករាជ្យតែម្តង។
សម្រាប់ពេលនេះ ចិនប៉េកាំង ហាក់ប្រកាន់គោលជំហររឹង មិនចង់បន្ទន់ទៅតាមការតវ៉ាទេ។ បញ្ហាចោទគឺថា ចលនាតវ៉ាដើម្បីប្រជាធិបតេយ្យ របស់យុវជន ហាក់ត្រូវបានរដ្ឋាភិបាលចិន ចាត់ទុកថាជាកូនក្មេង មិនមានកម្លាំងនយោបាយធំដំ ទៅចរចាជជែកជាមួយថ្នាក់ដឹកនាំចិនទេ។ រីឯរដ្ឋាភិបាលហុងកុងវិញ គឺគ្មាននរណា ហ៊ានតវ៉ាអ្វីជាមួយចិនទេ។ ក្រុមយុវជន ត្រូវការឲ្យមានការគាំទ្រ ពីអ្នកនយោបាយចាស់ៗនៅហុងកុងដែរ ហើយក៏ត្រូវពិចារណារកយុទ្ធសាស្ត្រ ដើម្បីដាក់សំពាធលើប៉េកាំង។ សម្រាប់ពេលនេះ គឺមានតែបាតុកម្មតវ៉ា តាមផ្លូវប៉ុណ្ណោះ ដែលជាមធ្យោបាយ ៕