នារីវ័យក្មេង ត្រូវឃាតកមួលក សម្លាប់រួចដឹក មកបោះចោលក្នុងស្រះទឹក

ចែករំលែក៖

ខេត្តកំពត ៖ នារីម្នាក់ត្រូវជនមិនស្គាល់ មុខមួលកសម្លាប់រួចដឹកយកមកបោះក្នុងស្រះទឹកនៃវត្តក្រហមបង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីព្រឹកថៃ្ងទី១ ខែកក្កដា ឆ្នាំ ២០១៧ ស្ថិតក្នុងភូមិព្រិច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ។
នៅក្រោយពីគេប្រទះឃើញសាកសព នារីរងគ្រោះខាងលើនេះ ជាបឋមគេបាន សន្និដ្ឋានថា នារីរងគ្រោះត្រូវបានជនដៃដល់ ចាប់រំលោភរួចសម្លាប់បំបិទមាត់ជាក្រោយ។

លោក សៅ សំអឿន​ ស្នងការរងខេត្ត កំពតបានឲ្យដឹងនៅរសៀលថៃ្ងទី១កក្កដា តាមទូរស័ព្ទថា នារីរងគ្រោះមានឈ្មោះ អួន​ សុភ័ក្រ្ត អាយុ១៨ឆ្នាំ រស់នៅភូមិឈើទាល ឃុំជម្ពូវ័ន ស្រុកជុំគិរី ខេត្តកំពត ។ ករណី នេះ ក្រុមគ្រួសាររបស់នារីរងគ្រោះបានមក ទទួលយកសាកសពរួចហើយ ក្រោយពី សមត្ថកិច្ចបានធ្វើកោសល្យវិច័យ ។

លោកស្នងការរងបានបញ្ជាក់ថា ករណី ខាងលើនេះ គឺជាករណីឃាតកម្មគិតទុកជា មុន ប៉ុន្តែមិនពាក់ព័ន្ធនឹងករណីរំលោភទេ ព្រេោះតាមពិនិត្យរបស់សមត្ថកិច្ចជំនាញរក មិនឃើញទឹកកាម ហើយសម្លៀកបំពាក់ របស់នារីរងគ្រោះនៅមានសភាពធម្មតា ។

លោកបានបន្ថែមថា នារីរងគ្រោះអាច ត្រូវជនដៃដល់សម្លាប់នៅចាប់ពីចន្លោះម៉ោង ១០យប់ឡើងទៅនៅកន្លែងផ្សេង រួចយក មកប្លុងចោលនៅក្នុងទឹកស្រះក្នុងវត្តដី ក្រហម ស្ថិតក្នុងភូមិ-ឃុំខាងលើ ។ នារីរង គ្រោះត្រូវជនដៃដល់មូលបំបាក់ក (ករបស់ នាងបាក់ទន់រវិុករវ៉ក់) ។

លោកបានសន្និដ្ឋានជាចុងក្រោយថា នារីរងគ្រោះនិងជនដៃដល់អាចមានទំនាក់ ទំនងគ្នាពីមុនមកតែចាប់ផ្តើមនៅពេលណា នោះសមត្ថកិច្ចមិនប្រាកដទេ ។ បញ្ហានេះ ទុកលទ្ធភាពឲ្យសមត្ថកិច្ចជំនាញសើុប អង្កេតស្រាវជ្រាវដើម្បីចាប់ខ្លួនជនដៃដល់។

គួរបញ្ជាក់ថា នៅព្រឹកថៃ្ងទី១ ខែកក្កដា ឆ្នាំ២០១៧ គេបានប្រទះឃើញសាកសព នារីរងគ្រោះស្លាប់នៅក្នុងស្រះទឹកនៃបរិវេណវត្តក្រហមក្នុងសភាពថ្មីៗនៅឡើយ។ នារីរងគ្រោះបានផ្កាប់មុខទៅក្នុងទឹកផ្ទប់នឹងស្មៅ ជើងដៃនៅក្នុងទឹកមុខជាប់នឹងមាត់ស្រះស្លៀកខោខ្លីពណ៌ខ្មៅលើភ្លៅ និងពាក់អាវ យឺតពណ៌សដោយគេប្រទះឃើញដំបូង ស្មានតែនារីរងគ្រោះទើបតែមានវ័យ ប្រមាណ១០-១១ឆ្នាំប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយករណីនេះសាកសព នារីរងគ្រោះត្រូវបានក្រុមគ្រួសារអាណា ព្យាបាលដឹកបញ្ជូនទៅលំនៅឋានដើម្បីធ្វើ បុណ្យក្រោមភាពសោកស្តាយ និងគ្រាដែល អ្នកខ្លះលើកឡើងថា ជនដៃដល់ជាមនុស្ស មានភាពស្និទ្ធស្នាលបំផុតជាមួយនឹងនារី រងគ្រោះ ហើយគេសង្ឃឹមថា ឈាមស្រែក ស្បែកហៅឃាតកនឹងត្រូវចាប់ខ្លួនក្នុងពេល ឆាប់ៗខាងមុខនេះ ៕  លី ហ៊ាង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print