ស្លាប់និងរបួសជាច្រើន​ ដោយគ្រោះទឹកជំនន់និងប៉ាក់ដីនៅប្រទេសចិន

ចែករំលែក៖

រដូវវស្សាមកដល់ បង្ករឲ្យមានសម្ពាធទាមស៊ីតណ្ហភាព ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងក្លាយជា​គ្រោះ​ទឹកជំនន់និងបង្ករឲ្យបាក់ដីនៅតំបន់ជាច្រើន ក្នុងប្រទេសចិន បណ្តាលឲ្យមានអ្នកស្លាប់ បាត់ខ្លួន និងរងរបួស​ ជាច្រើន ។

សារព័ត៌មាន​ស៊ីនហួ បានផ្សាយនៅថ្ងៃទី​៣ខែកក្កដានេះថា ​ កាលពីថ្ងៃទី ២ខែកក្កដាកន្លងមក ភ្លៀងនៅតែ បន្តធ្លាក់ខ្លំាង ដោយមានភ្លៀងតាំងពីថ្ងៃ ទី​១ខែកក្កដា បណ្តាលឲ្យពលរ​ដ្ឋ​ចំនួន៧នាក់​ស្លាប់និង៣នាក់ផ្សេងទៀតបាត់ខ្លួននៅតំបន់ស្វ័យយ័តមួយស្ថិតនៅភាគខាង​ត្បូងប្រទេសចិននៅក្នុងទឹកដីខេត្តក្វាងស៊ី។

តាមការប៉ាន់ប្រមាណអំពីផលប៉ះពាល់នោះគិតជាទឹកប្រាក់វិញអស់ប្រមាណ​៣០០លាន​យ័នស្មើនឹង (៤៤លានដុល្លារសហរដ្ឋអាមេរិក)​។នាយកដ្ឋានប្រចាំតំបន់ទទួលបន្ទុកកិច្ចការជនស៊ីវិលបានឲ្យដងថាភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងខេត្តក្វាងស៊ីដែលមាន២៨តំបន់យ៉ាងហោចណាស់ពលរដ្ឋ២៧០.០០០នាក់រងនូវផលប៉ះពាល់និងបង្ខំឲ្យពួកគេចាកចេញពីលំនៅឋានដែលមានចំនួនលើសពី២៣.០០០នាក់។ផ្ទះលើសពី៦.១០០ខ្នងត្រូវបានបំផ្លាញនិងដីរាប់ពាន់ហិកតាដែលមានដំណាំ​ស្រាប់ត្រូវបានបំផ្លិចបំផ្លាញដែរ។

ចំណែកនៅខេត្តហួណានវិញ​ រដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថាចំនួនអ្នកស្លាប់ដោយសារគ្រោះបាក់ដីកើតឡើង៥​នាក់ហើយនិង៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងចាប់តាំងពីថ្ងៃសុក្រមកនៅភូមិZutaនៅវេលាម៉ោង៤ល្ងាចថ្ងៃទី​១ខេកក្កសា មានគ្រោះបាក់ដីកើតឡើងក្នុងនោះមនុស្ស៩នាក់ផ្សេងទៀតរងរបួស។

ផ្នែកជាច្រើនស្ថិតនៅក្នុងតំបន់ខាងលើទឹកភ្លៀងធ្លាក់ចុះមានទំហំ២០០មីលីម៉ែត្រតាមការព្យាករណ៍ក្នុងរយៈពេល២៤​ដោយបង្កឲ្យមានទឹកជំនន់ធ្វើឲ្យរំខានដល់ការធ្វើចរាចរណ៍និងទូរគមនាគមន៍នានាហើយកម្រិតទឹកចេះតែបន្តកើនឡើងនៅឯបារាយណ៍ស្ទាក់ទឹកនានានិងទឹកទន្លេឈានដល់កម្រិតមួយត្រូវប្រកាសអាសន្នហើយ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print