រដូវវស្សាមកដល់ បង្ករឲ្យមានសម្ពាធទាមស៊ីតណ្ហភាព ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងក្លាយជាគ្រោះទឹកជំនន់និងបង្ករឲ្យបាក់ដីនៅតំបន់ជាច្រើន ក្នុងប្រទេសចិន បណ្តាលឲ្យមានអ្នកស្លាប់ បាត់ខ្លួន និងរងរបួស ជាច្រើន ។
សារព័ត៌មានស៊ីនហួ បានផ្សាយនៅថ្ងៃទី៣ខែកក្កដានេះថា កាលពីថ្ងៃទី ២ខែកក្កដាកន្លងមក ភ្លៀងនៅតែ បន្តធ្លាក់ខ្លំាង ដោយមានភ្លៀងតាំងពីថ្ងៃ ទី១ខែកក្កដា បណ្តាលឲ្យពលរដ្ឋចំនួន៧នាក់ស្លាប់និង៣នាក់ផ្សេងទៀតបាត់ខ្លួននៅតំបន់ស្វ័យយ័តមួយស្ថិតនៅភាគខាងត្បូងប្រទេសចិននៅក្នុងទឹកដីខេត្តក្វាងស៊ី។
តាមការប៉ាន់ប្រមាណអំពីផលប៉ះពាល់នោះគិតជាទឹកប្រាក់វិញអស់ប្រមាណ៣០០លានយ័នស្មើនឹង (៤៤លានដុល្លារសហរដ្ឋអាមេរិក)។នាយកដ្ឋានប្រចាំតំបន់ទទួលបន្ទុកកិច្ចការជនស៊ីវិលបានឲ្យដងថាភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងខេត្តក្វាងស៊ីដែលមាន២៨តំបន់យ៉ាងហោចណាស់ពលរដ្ឋ២៧០.០០០នាក់រងនូវផលប៉ះពាល់និងបង្ខំឲ្យពួកគេចាកចេញពីលំនៅឋានដែលមានចំនួនលើសពី២៣.០០០នាក់។ផ្ទះលើសពី៦.១០០ខ្នងត្រូវបានបំផ្លាញនិងដីរាប់ពាន់ហិកតាដែលមានដំណាំស្រាប់ត្រូវបានបំផ្លិចបំផ្លាញដែរ។
ចំណែកនៅខេត្តហួណានវិញ រដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថាចំនួនអ្នកស្លាប់ដោយសារគ្រោះបាក់ដីកើតឡើង៥នាក់ហើយនិង៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងចាប់តាំងពីថ្ងៃសុក្រមកនៅភូមិZutaនៅវេលាម៉ោង៤ល្ងាចថ្ងៃទី១ខេកក្កសា មានគ្រោះបាក់ដីកើតឡើងក្នុងនោះមនុស្ស៩នាក់ផ្សេងទៀតរងរបួស។
ផ្នែកជាច្រើនស្ថិតនៅក្នុងតំបន់ខាងលើទឹកភ្លៀងធ្លាក់ចុះមានទំហំ២០០មីលីម៉ែត្រតាមការព្យាករណ៍ក្នុងរយៈពេល២៤ដោយបង្កឲ្យមានទឹកជំនន់ធ្វើឲ្យរំខានដល់ការធ្វើចរាចរណ៍និងទូរគមនាគមន៍នានាហើយកម្រិតទឹកចេះតែបន្តកើនឡើងនៅឯបារាយណ៍ស្ទាក់ទឹកនានានិងទឹកទន្លេឈានដល់កម្រិតមួយត្រូវប្រកាសអាសន្នហើយ៕