នៅព្រឹកថ្ងៃទី៣ខែកក្កដានេះប្រធានាធិបតីអាមេរិកដូណាលត្រាំបានទូរស័ព្ទពិភាក្សាជាមួយប្រធានាធិបតីចិនស៊ីជីងពីងនិងនាយករដ្ឋមន្ត្រិជប៉ុនលោកស៊ីនហ្ស៊ូអាបេ ។ ខ្លឹមសារនៃកិច្ចពិភាក្សានេះគឺស្តីអំពី បញ្ហាកូរ៉េខាងជើង ក្នុងនោះមានកាំជ្រួចមីស៊ីលនិងបរមាណូនិងបញ្ហាមួយចំនួនទៀតដូចជាទីផ្សាដែកថែមជាដើម។
ជំនួបពិភាក្សាតាមទូរស័ព្ទលើកនេះ នៅមុនពេលមានជំនួបផ្ទាល់របស់ប្រធានាធិបតីចិននិងអាមេរិក ក៏ដូចជាជប៉ុនបន្ទាប់ពិកិច្ចប្រជុំប្រទេស G 20ដែលត្រូវធ្វើឡើងនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង រយៈពេល ២ថ្ងៃគឺនៅថ្ងៃទី៧និង ៨ខែកក្កដាខាងមុខ។
លោកត្រាំបានបញ្ចាក់ថា លោកនៅតែមានគោល ជំហរ រឹងមាំដដែល ស្តីពីបញ្ហាពណិជ្ជកម្ម ដោយលោកនិងអនុម័ត បង្កើនព័ន្ធនាំចូលដែកថែម ដើម្បីកាត់បន្ថយការនាំចូល ដើម្បីសន្តិសុខសេដ្ឋកិច្ចអាមេរិក។ នៅពេលដែលអាមេរិក អនុវត្ត គោលនយោបាយដំឡើងពន្ធនោះ ប្រទេសជប៉ុន និងជាអ្នករងផលប៉ះពាល់ ច្រើនបំផុត ។ចំណេកចិនវិញរងផលប៉ះពាល់តិចតួចប៉ុណ្ណោះ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទមេដឹកនាំ អាមេរិកចិន មេដឹកនាំទាំងពីរក៏បានលើកឡើងពីការប្តេជ្ញា បញ្ចប់កម្មវិធីបរមាណូកូរ៉េខាងជើង ដូចអ្វីដែលមេដឹកនាំទាំងពីបានព្រមប្រៀង កាលពីប្រធានាធិបតីចិនបំពេញទស្សនកិច្ចទៅកាន់អាមេរិក កាលពីខែមេសាកន្លងមក។ នៅពេលនោះមេដឹកនាំទាំងពីមានភាពជិតស្និតយ៉ាងខ្លាំង ដែលជាក្តីសង្ឃឹម នៃទំនាក់
ទំនងល្អប្រសើរ ។ ប៉ុន្តេមិនដូចអ្វីគ្រប់យ៉ាងត្រូវបានប្រេប្រួល ក្រោយអាមេរិកដំឡើងពន្ធនាំចូល និងឡក់អាវុធទៅឲ្យតៃវ៉ាន។
គេហទំព័រ Business Insider បានដកស្រងព័ត៌មាន ពីអ្នកសារព័ត៌មានពីររូប គឺលោក Jonathan Swan និង Mike Allen បានបញ្ចាក់ថា ប្រធានាធិបតីត្រាំនិងមន្ត្រីជាន់ខ្ពស់របស់អាមេរិក បានពិភាក្សាគ្នា ស្តីពី ការយកពន្ធខ្ពស់ទៅលើ ទំនិញ នាំចូលពីប្រទេសមួយចំនួន ក្នុងនោះមាន ដែកថែម ដែលនាំចូលពីប្រទេសចិនជាដើម ។ការសម្រេចខាងលើត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៩ខែមិថុនា។
ការតម្លើងពន្ធ លើទំនិញ នាំចូល មានរហូតដល់ ២០ភាគរយ ។ក្រៅពី ដែកថែមនៅមានទំនិញ្ញជាច្រើន ក៏ត្រូវ តន្លើងពន្ធផងដែរក្នុងនោះមានសម្ភារៈប្រើប្រាសក្នុងផ្ទះជាដើម។
ពាក់ព័ននិងកម្មវិធីបមរាណូរបស់កូរ៉េខាងជើង អាមេរិកបានជម្រុញឲ្យចិន រឹតបន្តឹងបង្ខំឲ្យកូរ៉េខាងជើង ត្រូវតែបោះបង់អាវុធបរមាណូ និងកាំជ្រួចមីស៊ីល បើចិនមិនអាចរារាំងបានទេនោះអាមេរិកនិងមានវិធានការ ទប់ស្កាត់ ។ វិធានការចាំងបាច់របស់អាមេរិកគឺគ្មានអ្វីក្រៅពីការប្រើប្រាស់កម្លាំងយោធានោះឡើយ។
ជំនួបពិភាក្សាតាមទូរស័ព្ទ របស់ប្រធានាធិបតីអាមេរិក កើតឡើងក្នុងពេលដែលអាមេរិក បញ្ចូន នាវាចម្បាំងទៅកាន់តំបន់សមុទ្រចិនភាគខាងត្បូង នៅជិតប្រជុំកោះសិប្បនិមិត្តរបស់ចិន។ ក្នុងនោះមានកោះកំពុងមានជម្លោះមិនដាច់ ស្រេចរវាងប្រទេសចិនតៃវ៉ាន់ និងប្រទេសវៀតណាមប្រតិបត្តិការនោះធ្វើឡើងក្នុងគោលបំណងប្រជែងនឹងជម្លោះរវាងប្រទេសទាំង ៣ខាងលើ ។
មន្រ្តីការពារជាតិអាមេរិកបានឲ្យដឹងថានាវាចម្បាំង USS ជាប្រភេទនាវាពិឃាដបំពាក់ដោយអាវុធមីស៊ីលបានធ្វើដំណើររយៈពេល ១២ម៉ាយនៃកោះទ្រីតុន នៅក្នុងតំបន់សមុទ្រចិនខាងត្បូងដែលប្រតិបត្តិការលើកដំបូងនេះត្រូវបានរាយការណ៍ព័ត៌មានដោយសារព័ត៌មាន Fox News ។
នោះជាសេរីភាពនៃការប្រតិបត្តិការធ្វើ នាវាចរណ៍លើកទី២ ហើយដែលត្រូវបានធ្វើឡើងក្នុងអាណត្តិរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបន្ទាប់ពីមានសមយុទ្ធមួយកាលពីចុងខែឧសភាដែលនាវាចម្បាំងរបស់អាមេរិកបានធ្វើដំណើរក្នុងចម្ងាយ ១២ម៉ាយជិតកោះសិប្បនិម្មិតដែលត្រូវបានសាងសង់ ឡើងដោយប្រទេសចិនក្នុងតំបន់សមុទ្រចិនខាងត្បូង ។
កន្លងមកចិនបានបានថ្កោលទោសយ៉ាងខ្លាំងដល់ អាមេរិកដែលបានសម្រេចលក់អាវុធទៅឲ្យកោះតៃវ៉ាន ។ សកម្មភាពខាងលើរបស់អាមេរិកនិងធ្វើឲ្យទំនាក់ទំនងអាមេរិកចិនប្រឈមមុខតានតឹងដាក់គ្នា។ ការលក់អាវុធរបស់អាមេរិកទៅឲ្យតៃវ៉ានក្នុងរដ្ឋកាលរបស់លោកដូណាលត្រាំគឺជាការបង្ហាញ ពីគោលនយោបាយរបស់លោកត្រាំ ចំពោះចិនមិនផ្លាសប្តូរនោះឡើយដូចអ្វីដេលលោកបានប្រាកាសពីឃោសនាបោះឆ្នោត ។
ក្រោយសភាអាមេរិកសម្រេចលក់អាវុធឲ្យកោះតៃវ៉ានចិនបានបញ្ចេញសកម្មភាពយោធាគួរឲ្យបានរម្ភនៅជិតកោះតៃវ៉ាន។ កាលពីថ្ងៃទី២ខែកក្កដា តៃវ៉ាន់បានប្រញាប់ប្រញាល់ ចេញយន្តហោះចម្បាំងនិងនាវាទ័ពជើងទឹករបស់ខ្លួននៅពេលដែលក្រុមនាវាចម្បាំងចិនដឹកនាំដោយផ្ទុកយន្តហោះ Liaoning ធ្វើដំណើរកាត់តាមផ្លូវទឹក Taiwan Strait ដែលស្ថិតនៅក្បែរប្រទេសតៃវ៉ាន់ ។
នាវាផ្ទុះយន្តហោះ Liaoning និងកងនាវាចម្បាំងរបស់វាតាមសេចក្តីរាយការណ៍ គឺធ្វើដំណើរទៅកាន់ហុងកុង ដើម្បីរំឭកខួបលើកទី២០ឆ្នាំ ចាប់តាំងពីទីក្រុងមជ្ឈមណ្ឌលហិរញ្ញត្ថុនេះត្រូវបានអង់គ្លេសប្រគល់ ឲ្យចិនគ្រប់គ្រង បន្ទាប់ពីដាក់អាណានិគមអស់១៥៦ឆ្នាំ ប៉ុន្តែក្រុមនាវាចម្បាំងចិននោះមិនបានបំពានចូលដែនទឹកកាន់កាប់របស់តៃវ៉ាន់ទេ ។
យោងតាមប្រភពព័ត៌មានដែលចុះផ្សាយដោយគេហទំព័រអង់គ្លេសIBTimes នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ដំណើរនាវាចរណ៍របស់ក្រុមនាវាចម្បាំងចិនដែលមានរួមដោយនាវាផ្ទុកយន្តហោះនេះត្រូវបានគេឃើញថាគឺការបន្ថែមនូវភាពតានតឹងក្នុងតំបន់ ដែលបានកើនខ្លាំងឡើងបន្ទាប់ពីសហរដ្ឋអាមេរិកព្រមលក់អាវុធឲ្យតៃវ៉ាន ដែលនេះគឺជាការលក់លើកទី១ ក្រោមការដឹកនាំរបស់លោកត្រាំ ៕