ស្លាប់ម្នាក់និងរបួសស្រាលម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករថយន្តដោយសារអ្នកបើកបរ ក្រោមឥទ្ធិពលនៃជាតិស្រវឹង

ចែករំលែក៖

ខេត្តកំពង់ធំ  ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបុករថយន្តក្នុងទិសដៅស្របទិសគ្នាបណ្តាលឲ្យស្លាប់មនុស្សម្នាក់និងរបួសស្រាលម្នាក់ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២៤និង១០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ត្រង់ចំណុចគោលដៅត្រួតពិនិត្យជាតិអាល់កុល របស់ការិយាល័យនគរបាលចរាចរណ៍ខេត្ត)។
ប្រភពពត័មានពីនគរបាលចរាចរណ៍បានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AG-5731 បើកបរដោយឈ្មោះ គួន គឹមសៀប ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅភូមិ វាលអំពិល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ (មានជាតិអាល់កុល ០,៨៩២ មីលីក្រាម ក្នុងមួយលីត្រខ្យល់) ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍និងអ្នករួមដំណើរ ឈ្មោះ អ៊ុត គីមតី ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិ គីរីអណ្តែត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំស្លាប់នៅកន្លែងកើតហេតុ រថយន្ដនេះពេលមកដល់កន្លែងកើតហេតុបានបុករថយន្តមួយគ្រឿងទៀត ម៉ាក ហ៊ីយ៉ាន់ដាយ  ពណ៌ស គ្មានស្លាកលេខ (ដឹកទូរហ្វម នីកា)បានឈប់លើទ្រូងផ្លូវ ដែលសមត្ថកិច្ចកំពុងហៅត្រួតពិនិត្យជាតិអាល់កុល តែអ្នកបើកបរបាន(គេចខ្លួនបាត់) ។ករណីនេះសមត្ថកិច្ចជំនាញកំពុងចងក្រងសំណុំរឿង និងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ។
សមត្ថកិច្ច ការសន្និដ្ឋានជាបឋម គឺបង្កឡើងដោយអ្នកបើកបរ រថយន្តHIGHLANDER បើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង មានល្បឿនលឿន និងមិនគោរពបញ្ជាចរាចរណ៍៕ ប៊ុន រិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print