រយៈពេល១០ឆ្នាំចុងក្រោយនេះវិស័យ អាវកាសរបស់ចិនមានភាពរីកចំរើនយ៉ាងខ្លាំង មិនចាញ់ អង្គការណាសានោះឡើយដោយ ចិនបានបាញ់បង្ហោះផ្កាយរណប និង យានអាវកាសមានមនុស្សឡើង ទៅលំហ អាកាស បង្កើតស្ថានីយអាកាសទៀតផង។ ជាមួយនិងការបញ្ចូនផ្កាយរណបបរាជ័យ កាលពីថ្ងៃទី២ខែកក្កដា ដោយប្រើប្រាស់កាំជ្រួច មីស៊ីលកាំជ្រួច Longue Marche-5 Y2 គឺជាការបរាជ័យ ដែលនឹកស្មានមិនដល់របស់ចិន។
បរាជ័យនោះជាការខកចិនយ៉ាងធំធេងសម្រាប់កក្រុមអ្នកអាវកាសចិន ក៏ដូចជារដ្ឋាភិបាលដែលមិនអាចសម្រេចមហិច្ឆតាអវកាសរបស់ខ្លួនដូចបានដូចប្រាថ្នា។ បេសកកម្មអវកាសបង្ហោះផ្កាយរណបទូរគមនាគមន៍ទៅកាន់គន្លងតារាវិថីនៅ ថ្ងៃអាទិត្យទី២កក្កដានេះត្រូវទទួលបរាជ័យ ។កាំជ្រួចLongue Marche-5 Y2 ជាប្រភេទទំនើបចុងក្រោយរបស់ចិនបានបាញ់បង្ហោះនៅវេលាម៉ោង១៩និង២៣នាទី ម៉ោងក្នុងស្រុក ចេញពីមជ្ឈមណ្ឌលអវកាសវេនចង់Wenchang នៃកោះហៃណាន។
ភ្នាក់ងារអវកាសជាតិចិនបានធានាថានឹងបើកអង្កេតដើម្បីវិភាគរកមូលហេតុនៃភាពមិនប្រក្រតី នោះតែមិនបានបញ្ជាក់លម្អិតអ្វីបន្ថែមទៀតទេ។ ក្រោយការបាញ់បាន កន្លះម៉ោងស្រាប់តែមានលេចភាពមិនប្រក្រតី នៅក្នុងបន្ទប់បញ្ជាកាំជ្រួចបេសកកម្មបង្ហោះត្រូវបញ្ចប់ត្រឹមពាក្យប្រកាសថាបរាជ័យពីក្រុង វិទ្យាសាស្ត្រ។
កាំជ្រួចមីស៊ីល។ Longue Marche-5 Y2មានសមត្ថភាព ផ្ទុកពាំ ទម្ងន់បាន២៥តោនត្រូវបង្ហោះនាំយកផ្កាយរណបទូរគមនាគមន៍ពិសោធន៍ Shijian-18 ដែលមានទម្ងន់តែ៧តោនកន្លះប៉ុណ្ណោះទៅដាក់ក្នុងគន្លងតារាវិថីដើម្បីសម្រួលផ្តល់ប្រព័ន្ធអ៊ីនធ័រនែត និងចាប់ប្រព័ន្ធទូរទស្សន៍ឱ្យបានកាន់ប្រសើរនៅពេលផ្ទៃប្រទេសចិន។កាលពី ខែវិច្ឆិកាចិនបានបង្ហោះដោយជោគជ័យ ចេញពីមជ្ឈមណ្ឌលតែមួយនេះដូចគ្នានូវកាំជ្រួច Longue Marche-5 ដំបូងរបស់ខ្លួន។កាំជ្រួចដែលជាតំណាងរ៉ុកកែតបង្ហោះដ៏មានមហិទ្ធិរិទ្ធិរបស់ចិន។
ការបរាជ័យនោះនិងធ្វើឲ្យមានការយឺតយ៉ាវ និងជាការខកចិត្តរបស់រដ្ឋាភិបាលទីក្រុង ប៉េកាំងដែលមាន មហិច្ឆតាធំពង្រីកកម្មវិធីអវកាសរបស់ខ្លួនដើម្បីរត់ឱ្យដោយទាន់អឺរ៉ុបនិង អាមេរិកដោយមិនខ្លាចនឹងចំណាយថវិការាប់សិបពាន់លានដុល្លារឡើយ។ ចិនបានចំណាយប្រាក់ជាច្រើន ទៅលើវិស័យអាវកាស មិនតែប៉ុណ្ណោះចិន ក៏បាន រើសយក អ្នកជំនាញអាវកាសជាច្រើនរូបពីអង្គការណាសា ក្រោយពេលដែលអង្គការនេះកាត់បន្ថយបុគ្គលិកនោះ ។
ការ អភិវឌ្ឍន៍វិស័យអវកាស ត្រូវបានអាជ្ញាធរក្រុងប៉េកាំងចាត់ទុកជានិម្មិត្តសញ្ញានៃភាពជា មហាអំណាចថ្មីរបស់ចិន។កាលពីខែមុនមហាយក្សអាស៊ីមួយនេះក៏បានបង្ហោះម៉ាស៊ីនកាំរស្មីX ទៅក្នុងអវកាសដើម្បីសិក្សាអំពីរន្ធខ្មៅ។កាលពីខែមេសាកន្លងទៅចិនបានបញ្ជូនយានផ្ទុកសម្ភារៈនាវាសួគ៌ Tianzhou-១ទៅកាន់ស្ថានីយ៍ពិសោធន៍ក្នុងតារាវិថីដែលជាតំណាងគម្រោងបង្កើតស្ថានីយ៍អវកាសអាចមានមនុស្សរស់នៅបាននៅ ឆ្នាំ២០២២សម្រាប់បន្តបេសកកម្មជំនួសស្ថានីយ៍អវកាសអន្តរជាតិ។
ចិន ដែលបានបញ្ជូនមនុស្សទៅកាន់អវកាសជាលើកទីមួយនៅឆ្នាំ២០០៣សង្ឃឹមថានឹងអាចបញ្ជូនយានអវកាសទៅកាន់ភពអង្គារនៅឆ្នាំ២០២០ ៕