ចិនបង្ហោះផ្កាយរណបទូរគមនាគមន៍​បរជ័យ

ចែករំលែក៖

រយៈពេល​១០ឆ្នាំចុងក្រោយនេះវិស័យ អាវកាសរបស់ចិនមានភាពរីកចំរើនយ៉ាងខ្លាំង​ មិនចាញ់ អង្គការណាសា​នោះឡើយ​ដោយ ចិន​បានបាញ់បង្ហោះផ្កាយរណប និង យានអាវកាស​មានមនុស្សឡើង ទៅលំហ អាកាស បង្កើតស្ថានីយអាកាសទៀតផង។ ជាមួយនិងការបញ្ចូនផ្កាយរណបបរាជ័យ កាលពីថ្ងៃទី​២ខែកក្កដា​ ដោយប្រើប្រាស់កាំជ្រួច មីស៊ីល​កាំជ្រួច Longue Marche-5  Y2 គឺជាការបរាជ័យ ដែលនឹកស្មានមិនដល់របស់ចិន។

បរាជ័យនោះជាការខកចិនយ៉ាងធំធេងសម្រាប់កក្រុមអ្នកអាវកាសចិន ក៏ដូចជារដ្ឋាភិបាលដែល​​មិន​អាច​សម្រេច​មហិច្ឆតា​អវកាស​របស់​ខ្លួនដូច​បាន​ដូច​ប្រាថ្នា។ ​ បេសកកម្ម​អវកាស​បង្ហោះ​ផ្កាយ​រណប​ទូរគមនាគមន៍​ទៅ​កាន់គន្លង​តារា​វិថី​នៅ​ ថ្ងៃអាទិត្យ​ទី២​កក្កដា​នេះត្រូវ​ទទួល​បរាជ័យ​ ។កាំជ្រួចLongue Marche-5 Y2 ​ជាប្រភេទទំនើប​ចុង​ក្រោយ​របស់​ចិនបាន​បាញ់បង្ហោះ​នៅ​វេលា​ម៉ោង១៩​និង​២៣​នាទី​ ម៉ោង​ក្នុង​ស្រុក​ ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​​វេនចង់​Wenchang នៃ​កោះ​ហៃណាន។

ភ្នាក់ងារ​អវកាស​ជាតិ​ចិនបាន​ធានា​ថា​នឹង​បើក​អង្កេតដើម្បី​វិភាគ​​រក​មូល​ហេតុ​នៃ​ភាព​មិន​ប្រក្រតី​ នោះតែ​​មិន​បាន​បញ្ជាក់​​លម្អិត​អ្វី​បន្ថែម​ទៀត​ទេ។ ក្រោយការបាញ់បាន កន្លះ​ម៉ោងស្រាប់​តែ​មាន​លេច​​ភាព​មិន​ប្រក្រតី​ ​នៅ​ក្នុង​បន្ទប់​បញ្ជា​កាំជ្រួចបេសកកម្ម​បង្ហោះ​ត្រូវ​បញ្ចប់​​ត្រឹម​ពាក្យ​ប្រកាស​ថា​បរាជ័យពីក្រុង វិទ្យាសាស្ត្រ។

កាំជ្រួចមីស៊ីល។​ ​Longue Marche-5 Y2មាន​សមត្ថភាព​ ផ្ទុក​ពាំ​ ទម្ងន់​បាន​២៥​តោនត្រូវ​បង្ហោះ​នាំ​យក​ផ្កាយ​រណប​ទូរគមនាគមន៍​ពិសោធន៍​ Shijian-18​ ដែល​មាន​ទម្ងន់​តែ​៧​តោន​កន្លះ​ប៉ុណ្ណោះទៅ​ដាក់​ក្នុង​គន្លង​តារាវិថីដើម្បី​សម្រួល​ផ្តល់ប្រព័ន្ធ​អ៊ីនធ័រនែត​ និង​ចាប់​ប្រព័ន្ធ​ទូរទស្សន៍​ឱ្យ​បាន​កាន់​ប្រសើរ​នៅ​ពេល​ផ្ទៃ​ប្រទេស​ចិន។កាលពី ​ខែ​វិច្ឆិកាចិន​បាន​បង្ហោះ​ដោយ​ជោគជ័យ​ ចេញ​ពី​មជ្ឈមណ្ឌល​តែ​មួយ​នេះ​ដូច​គ្នា​នូវ​កាំជ្រួច​ Longue Marche-5 ដំបូង​របស់​ខ្លួន។កាំជ្រួច​ដែល​ជា​តំណាង​រ៉ុកកែត​បង្ហោះ​ដ៏​មាន​មហិទ្ធិរិទ្ធិ​របស់​ចិន។

ការបរាជ័យនោះនិងធ្វើឲ្យមានការយឺតយ៉ាវ និងជាការខកចិត្តរបស់រដ្ឋាភិបាលទីក្រុង ប៉េកាំង​ដែល​មាន​ មហិច្ឆតា​ធំពង្រីក​កម្មវិធី​អវកាស​របស់​ខ្លួន​ដើម្បី​​រត់​ឱ្យ​ដោយ​ទាន់​អឺរ៉ុប​និង​ អាមេរិកដោយ​មិន​ខ្លាច​នឹង​ចំណាយ​ថវិកា​រាប់​សិប​ពាន់​លាន​ដុល្លារ​ឡើយ។ ចិនបានចំណាយប្រាក់ជាច្រើន ទៅលើវិស័យ​អាវកាស មិនតែប៉ុណ្ណោះ​ចិន ក៏បាន រើសយក អ្នកជំនាញអាវកាសជាច្រើនរូបពីអង្គការណាសា ក្រោយពេលដែលអង្គការនេះកាត់បន្ថយបុគ្គលិកនោះ ។

ការ ​អភិវឌ្ឍន៍​វិស័យ​អវកាស​ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ប៉េកាំង​ចាត់​ទុក​ជា​និម្មិត្ត​សញ្ញា​នៃ​ភាព​ជា​ មហាអំណាច​ថ្មី​របស់​ចិន​។កាលពី​ខែ​មុនមហាយក្ស​អាស៊ី​មួយ​នេះក៏​បាន​បង្ហោះ​ម៉ាស៊ីន​កាំរស្មី​X ទៅ​ក្នុង​អវកាស​ដើម្បី​សិក្សា​អំពី​រន្ធ​ខ្មៅ។កាលពី​ខែ​មេសា​កន្លង​ទៅចិន​បាន​បញ្ជូន​យាន​ផ្ទុក​សម្ភារៈ​នាវាសួគ៌ Tianzhou-១ទៅ​កាន់​ស្ថានីយ៍ពិសោធន៍​ក្នុង​តារាវិថីដែលជា​តំណាង​គម្រោង​បង្កើត​ស្ថានីយ៍អវកាស​អាច​មាន​មនុស្ស​រស់​នៅ​បាន​នៅ​ ឆ្នាំ​២០២២សម្រាប់​បន្ត​បេសកកម្ម​ជំនួស​ស្ថានីយ៍អវកាស​អន្តរជាតិ។

ចិន ​ដែល​បាន​បញ្ជូន​មនុស្ស​ទៅ​កាន់​អវកាស​ជាលើក​ទី​មួយ​នៅ​ឆ្នាំ​២០០៣សង្ឃឹម​ថា​នឹង​អាច​បញ្ជូន​យាន​អវកាស​ទៅ​កាន់​ភព​អង្គារ​នៅ​ឆ្នាំ​២០២០ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print