លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បើកការដ្ឋានស្ថាបនា​ ផ្លូវបេតុង០៤ខ្សែ ក្នុងសង្កាត់ដង្កោ

ចែករំលែក៖

ភ្នំពេញ៖ ​ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានចូលរួម ជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ចំនួន០៤ ខ្សែ ដែល០១ខ្សែ ជាផ្លូវបេតុង ក្នុងគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ដង្កោ ឆ្នាំ២០១៥ និង០៣ខ្សែ ទៀតជាផ្លូវបេតុង ក្នុងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៥ ។

IMG-20151003-WA0028

​លោក នុត ពុធដារ៉ា បានធ្វើការអបអរសាទរចំពោះសមិទ្ធផលថ្មីដែលសង្កាត់ដង្កោ ទទួលបានក្នុងឆ្នាំ២០១៥ នេះ តាមរយៈគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ និងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ដោយក្នុងនោះមានផ្លូវចំនួន ០៤ខ្សែ ក្នុងភូមិម័ល ភូមិសំបួរ ភូមិខ្វា និងភូមិតាឡី ដែលត្រូវបើកការដ្ឋានស្ថាបនាក្នុងថ្ងៃនេះ។

លោកអភិបាលខណ្ឌ ក៏បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ នៅទូទាំងប្រទេស ក៏ដូចជាក្នុងមូលដ្ឋានយើង ក្រោមការដឹកនាំប្រកប ដោយកតិ្តបណ្ឌិតរបស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ ជាមួយគ្នាលោកអភិបាលខណ្ឌក៏បានស្នើរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទាំង០៤ ក្នុងសង្កាត់ដង្កោ ដែលត្រូវមានគម្រោងស្ថាបនាផ្លូវ ជាពិសេសអ្នកដែលរស់នៅជាប់នឹងគម្រោងដែលត្រូវស្ថាបនានេះ សូមយោគយល់អធ្យាស្រ័យចំពោះការប៉ះពាល់​តិចតួចដែលកើតមានដោយសារការស្ថាបនាផ្លូវ ហើយសូមតាមដានការលើការស្ថាបនាផ្លូវ​នេះ បើឃើញមានបញ្ហា ឬភាពមិនប្រក្រតី ណាមួយត្រូវរាយការណ៍ជូនចៅសង្កាត់ និងមន្ត្រីជំនាញដើម្បីធ្វើការពិនិត្យ និងវាយតម្លៃ ព្រោះនេះគឺដើម្បីបម្រើប្រយោជន៍ដល់បងប្អូនដែលអ្នកប្រើប្រាស់ផ្លូវនេះផ្ទាល់ ។

​គម្រោងផ្លូវដែលត្រូវស្ថាបនាក្នុងឱកាសនេះរួមមាន៖

  • ផ្លូវបេតុងឆ្អឹងដែក ប្រវែង ២០០ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិម័ល (ស្ថិតក្នុងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៥)
  • ផ្លូវបេតុងឆ្អឹងដែក ប្រវែង ៣០១,២៥ម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិសំបួរ(ស្ថិតក្នុងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៥)
  • ផ្លូវបេតុងឆ្អឹងដែក ប្រវែង ១៨៧,៥ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិតាឡី (ស្ថិតក្នុងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៥)
  • ផ្លូវបេតុងគ្មានសសៃដែក ប្រវែង ៤២២ម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិខ្វា (ស្ថិតក្នុងគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ដង្កោ ឆ្នាំ២០១៥) ៕

IMG-20151003-WA0032 IMG-20151003-WA0030 IMG-20151003-WA0029 IMG-20151003-WA0031 IMG-20151003-WA0023 (1)

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print