ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ និងក្រុមគ្រួសារ ព្រមទាំងក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការនៃសាលាខណ្ឌ និងសង្កាត់ជ្រោយចង្រវាទាំងអស់ បានចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តប្រជុំសាគរ ហៅវត្តថ្មី នៅក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះដែរ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែភទ្របទ សប្តស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ នេះ ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វារ ។
នាឱកាសនេះដែរលោកអភិបាលខណ្ឌបាននាំយកបច្ច័យ និងទ័យវត្ថុប្រគេនដល់ព្រះសង្ឃដែ
- អង្ករ២បាវ (១០០គីឡូក្រាម)
- មី៤កេស
- ទឹកក្រូច៤កេស
- ទឹកសុទ្ធ៤កេស
- ទឹកត្រី៤យួរ
- ទឹកស៊ីអ៊ីវ៤យួរ
- ត្រីខ១កេស
- ទឹកដោះគោ១កេស
- តែ៤កញ្ចប់
- ស្ករស១ការ៉ុង(២៥Kg)
- បច្ច័យធ្វើចង្ហាន់ ៤០០.០០០រៀល
- បច្ច័យបង្សុកូល និងកសាង ១.៥៥០.០០០រៀល និង៤០$
- ប្រគេនព្រះចៅអធិការវត្ត១អង្គ ៥០.០០០រៀល
- ប្រគេនគ្រូសូត្រឆ្វេង-សូត្រស្តាំ២អង្គ ក្នុងមួយអង្គ ៣០.០០រៀល
- ប្រគេនព្រះសង្ឃ១១អង្គ ក្នុងមួយអង្គ ២០.០០០រៀល និងបានចែកជូនក្មេងៗជាច្រើននាក់
ទៀត ក្នុងមួយនាក់ ២.០០០រៀល ផងដែរ។
តាមទំនៀមទំលាបប្រពៃណីពុទ្ធសាសនា ប្រជាពលរដ្ឋខ្មែរតាំងពីបុរមបុរា
ក្នុងឱកាសដ៏មហាមង្គលនោះ លោក ឃ្លាំង ហួត បានសម្តែងនូវក្តីរីករាយ ជាមួយប្រជាពុទ្ធបរិស័ទទាំងអស់ ដែលបានអញ្ជើញចូលរួមកាន់បិណ្ឌក្នុងទីអារាមនេះ ហើយលោកក៏បានសុំបួងសួង និងឧទិ្ទសចំពោះវិញ្ញាណក្ខន្ធបុ
ទន្ទឹមនោះ លោកអភិបាលខណ្ឌ ក៏បានថ្លែងថានឹងខិតខំគៀងគររកសប្បុរសជនពីទីជិតទីឆ្ងាយ ដើម្បីចូលរួមកសាងទីវត្តទាំងមូ
ដោយ៖ ស ដារ៉ា