ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៏ត្រី ពេជ្រ ពេញ រួមជាមួយញាតិមិត្ត គ្រួសារ និងសហការីបានទៅដាក់បិណ្ឌវេនទី៦នៅវត្ត ជ្រុងថ្ម ឋិតក្នុងឃុំព្រែកដំបង ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ។
ការដាក់បិណ្ឌនៅវត្តជ្រុងថ្មនេះជាវេនទី៦ បន្ទាប់ពីដាក់បិណ្ឌនៅវត្តមួយចំនួនក្នុងស្រុកមុខកំពូល ។ នៅក្នុងពិធីដាក់បិណ្ឌនេះលោកពេជ្រ ពេញ បាននាំនូវបច្ច័យ និងគ្រឿបរិក្ខារ ជាច្រើនទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅទីនោះ ។
បច្ច័យ និងគ្រឿងបរិក្ខារដែលលោកឧត្តសេនីយ៍ត្រីយកទៅប្រគេនព្រះសង្ឃនៅទីនោះ រួមមានប្រាក់៧២ម៉ឺនរៀល ប្រាក់ដុល្លារ៧០ដុលា្លរ និងជូនចាស់ៗនៅទីនោះក្នុងម្នាក់ៗ១០.០០០រៀល ចំនួន៥០នាក់ ប្រគេនព្រះសង្ឃ៦អង្គ ២ម៉ឺនរៀល ក្នុង១អង្គ និងអាចារ្យ៤នាក់ក្នុងម្នក់២០.០០០រៀលក្រៅពីនោះនៅមានភេសជ្ជៈ ទឹកក្រូចទឹកផ្លែឈើ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងអង្ករផងដែរ ។
បន្ទាប់ពីប្រគេនព្រះសង្ឃរួច លោកឧត្តមសេនីយ៍ត្រីពេជ្រ ពេញ បានអញ្ជើញទៅសូត្រមន្តដាក់បិណ្ឌ ក្នងវត្តមួយទៀត នៅក្នុងឃុំព្រែកអញ្ចាញ គឺវត្តព្រែកអញ្ចាញ ៕
ដោយ៖ ឡូ សំអាត