ផ្ទុះឆេះរោងចក្រកាត់ដេរ នៅបង់ក្លាឌែស ស្លាប់និងរបួសរាប់សិបនាក់

ចែករំលែក៖

សារព័ត៌មានរ៉យទ័រ​បានផ្សាយនៅថ្ងៃទី​៤ខែកក្កដាថា មានករណីផ្ទុះឆេះរោងចក្រកាត់ដេរនៅបង់ក្លាឌែស បណ្តាលឲ្យមានមនុស្ស ១០នាក់ស្លាប់និង រាប់សិបនាក់រងរបួស។ ​

លោក​ Palash Chandra Modak ​មន្ត្រីពន្លត់អគ្គិភ័យបង់ក្លាឌែសបានឲ្យដឹងថា​ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅយប់ថ្ងៃទី ៣ខែកក្កដា ស្ថិតនៅក្នុងរោងចក្រ​​ Multifabs Limited ​ស្ថិតនៅជាយក្រុង Dhaka ​។ លោកបានបញ្ជាក់ទៀតថា​មានមនុស្ស​៩នាក់ស្លាប់នៅនឹងកន្លែង និង​ម្នាក់ទៀតស្លាប់នៅក្នុងមន្ទីពេទ្យ។

រោងចក្រMultifabs Limited​ បង្កើតឡើងតាំងពីឆ្នាំ​១៩៩២ មានតួនាទី ផ្គត់ផ្គង់ សម្លៀកបំពាក់ ដល់អតិថជនធំៗលើពិភពលោក ដូចជា ស្វីស ដាណឺម៉ាក  អាល្លឺម៉ង់ រុស្ស៊ី ​អេស្បាញ ហុល្លង់ អង់គ្លេសជាដើម ។កាលពីឆ្នាំ​២០១៦ក្រុមហ៊ុនកាត់ដេរនេះរកបានប្រាក់ចំណូលដល់ទៅ​៧០លានដុល្លារ ។

វិស័យឧស្សាហកម្មកាត់ដេរនៅក្នុងប្រទេសនេះ ឈរលំដាប់ទីពីរលើពិភពលោក បន្ទាបពីប្រទេសចិន ហើយមានកម្មករ បុគ្គលិកធ្វើការនៅទីនោះ រហូតដល់ជាង ៤លាននាក់ ។ ប៉ុន្តែ​កន្លងមក ក៏មានហេតុការណ៍គ្រោះថ្នាក់ជាច្រើនកើតឡើង​នៅក្នុងវិស័យកាត់ដេរដូចជាបាក់ស្រុត រោងចក្រកាលពីឆ្នាំ​២០១៣ សម្លាប់មនុស្ស ដល់ទៅជាង​១.១០០នាក់ ។ នៅឆ្នាំ​២០១២​ក៏មានគ្រោះអគ្គិភ័យនៅរោង
ចក្រកាត់ដេរសម្លាប់មនុស្ស ១១២នាក់ផងដែរ៕
សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print