សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី៤ខែកក្កដាថា មានករណីផ្ទុះឆេះរោងចក្រកាត់ដេរនៅបង់ក្លាឌែស បណ្តាលឲ្យមានមនុស្ស ១០នាក់ស្លាប់និង រាប់សិបនាក់រងរបួស។
លោក Palash Chandra Modak មន្ត្រីពន្លត់អគ្គិភ័យបង់ក្លាឌែសបានឲ្យដឹងថាហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅយប់ថ្ងៃទី ៣ខែកក្កដា ស្ថិតនៅក្នុងរោងចក្រ Multifabs Limited ស្ថិតនៅជាយក្រុង Dhaka ។ លោកបានបញ្ជាក់ទៀតថាមានមនុស្ស៩នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់នៅក្នុងមន្ទីពេទ្យ។
រោងចក្រMultifabs Limited បង្កើតឡើងតាំងពីឆ្នាំ១៩៩២ មានតួនាទី ផ្គត់ផ្គង់ សម្លៀកបំពាក់ ដល់អតិថជនធំៗលើពិភពលោក ដូចជា ស្វីស ដាណឺម៉ាក អាល្លឺម៉ង់ រុស្ស៊ី អេស្បាញ ហុល្លង់ អង់គ្លេសជាដើម ។កាលពីឆ្នាំ២០១៦ក្រុមហ៊ុនកាត់ដេរនេះរកបានប្រាក់ចំណូលដល់ទៅ៧០លានដុល្លារ ។
វិស័យឧស្សាហកម្មកាត់ដេរនៅក្នុងប្រទេសនេះ ឈរលំដាប់ទីពីរលើពិភពលោក បន្ទាបពីប្រទេសចិន ហើយមានកម្មករ បុគ្គលិកធ្វើការនៅទីនោះ រហូតដល់ជាង ៤លាននាក់ ។ ប៉ុន្តែកន្លងមក ក៏មានហេតុការណ៍គ្រោះថ្នាក់ជាច្រើនកើតឡើងនៅក្នុងវិស័យកាត់ដេរដូចជាបាក់ស្រុត រោងចក្រកាលពីឆ្នាំ២០១៣ សម្លាប់មនុស្ស ដល់ទៅជាង១.១០០នាក់ ។ នៅឆ្នាំ២០១២ក៏មានគ្រោះអគ្គិភ័យនៅរោង
ចក្រកាត់ដេរសម្លាប់មនុស្ស ១១២នាក់ផងដែរ៕
សាធី