ជិះម៉ូតូឌុបគ្នាទៅលេងវត្តស្អាងភ្នំត្រូវជនទំនើងស្ទាក់វាយតាមដងផ្លូវ

ចែករំលែក៖

ខេត្តកណ្តាល៖ យុវជន២នាក់ជិះម៉ូតូ២គ្រឿងឌុបបងស្រីធម៌ និងមិត្តភ័ក្រធ្វើដំណើរឆ្ពោះទៅលេងវត្តស្អាងភ្នំនាឱកាស់កាន់បិណ្ឌ ខណៈកំពុងជិះតាមដងផ្លូវត្រូវជនទំនើង២នាក់ស្ទាក់វាយដោយមិនដឹងមូលហេតុ បណ្តាលរងរបួសរីឯម៉ូតូរងការខូចខាតយ៉ាងដំណំផងដែរ ។

12143350_1914172418807769_2143655948722249334_n

ករណីស្ទាក់វាយតាមដងផ្លូវនេះកើតឡើងកាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ។ ក្រោយពីធ្វើសកម្ម​ភាពរួចជនដៃដល់បាននាំគ្នាជិះម៉ូតូម៉ាកហុងដាMSXគេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះបានចូលខ្លួនទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកស្អាងផងដែរ ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនដៃដល់មានគ្នា២នាក់ ម្នាក់មិនស្គាល់អត្តសញ្ញាណ ម្នាក់ទៀតឈ្មោះ ខន សុផល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ។ ចំណែកឯជនរងគ្រោះឈ្មោះ គួន មុំ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ (រងរបួសហើមដៃខាងឆ្វេង) មា​នទីលំនៅក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ម្នាក់ទៀតឈ្មោះ សាក់ សុខគង់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានទីលំនៅក្នុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ។

ប្រភពដដែលបានបន្តថា ករណីស្ទាក់វាយតាមដងផ្លូវនេះបណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួស និងខូចខាតម៉ូតូ២គ្រឿងក្នុងនោះមួយគ្រឿងម៉ាកស៊ុយហ្ស៊ូគី និច មួយគ្រឿងទៀតម៉ាកហុងដាអាយខុន ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានជិះម៉ូតូឌុបបងស្រីធម៌ និងមិត្តភ័ក្រសរុបមានគ្នា៥នាក់ជិះម៉ូតូ២គ្រឿង ក្នុងគោលបំនងឆ្ពោះទៅលេងវត្តស្អាងភ្នំនាឱកាស់កាន់បិណ្ឌ ។ ពេលជិះដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ២នាក់ម្នាក់ស្គាល់អត្តសញ្ញាណ និងម្នាក់ទៀតអត់ស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាកហុងដាMSX មកគៀឲ្យឈប់រួចព្រួតគ្នាវាយដោយដំបង បណ្តាលឲ្យត្រូវចំដៃជនរងគ្រោះឈ្មោះ គួន មុំ ។ ឃើញដូច្នេះជនរងគ្រោះបាននាំគ្នារត់ចោលម៉ូតូ បន្ទាប់ពីវាយមនុស្សមិនបានជនដៃដល់បានបង្វែមកវាយម៉ូតូជនរងគ្រោះទាំង២គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ទើបនាំគ្នាជិះម៉ូតូគេចខ្លួនខ្លួន ។

ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះបានចូលខ្លួនទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកស្អាងជួយអន្តរាគមន៍ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់  ៕

12107100_1914172425474435_4206124751530034406_n

ដោយ៖ ស្អាងជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print