ម៉ូតូ២គ្រឿង បុកគ្នាយ៉ាងពេញទំហឹង បណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ  បណ្ដាលមកពី ម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីនាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ១០៩ កែងផ្លូវ១៣៤ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

image2 (1)

សមត្ថកិច្ចរួមទាំង សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានយុវជនម្នាក់ ជិះម៉ូតូម៉ាក់ហុងដាសេ១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 1AV-1296 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៩ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនខណៈ នោះក៏មានម៉ូតូ១គ្រឿងទៀត ម៉ាកវ៉េវ ពណ៌លឿង គ្មានស្លាក់លេខ ដែលបើកបរដោយជនជាតិបរទេស តាមបណ្ដោយផ្លូវលេខ១៣៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ផ្លូវកែង បានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលអោយបុរសម្នាក់ដែលបើកបរម៉ូតូ ហុងដានោះរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចរាចរណ៍ ខណ្ឌ៧មករា ចុះមកដល់កន្លែងកើតហេតុភ្លាមៗ ធ្វើការវាស់វែង ។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។

បច្ចុប្បន្ន ម៉ូតូទាំង២គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ច នាំយកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕

image4 (1) image3 (1) image1 (1)

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print