កម្លាំងអាវុធហត្ថ ខណ្ឌច្បារអំពៅ បន្តបើកប្រតិបត្តិការចុះបង្ក្រាប ល្បែងអាប៉ោង និងបៀរ ឃាត់ខ្លួនមនុស្ស៨នាក់ ដកហូតម៉ូតូ៤គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ អ្នកចូលចិត្តលេងល្បែងស៊ីសងខុសច្បាប់៨នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅឃាត់ខ្លួនរួមនិងម៉ូតូចំនួន៤គ្រឿង ប៉ុន្តែមិនបានឃុំខ្លួននោះទេគ្រាន់តែធ្វើការអប់រំនិងធ្វើកិច្ចសន្យាអោយឈប់ប្រព្រឹត្តល្បែងស៊ីសងតទៅទៀត ។

IMG-20151003-WA0042

ប្រតិបត្តិការព័ទ្ធចាប់អ្នក លេងល្បែងផ្អើលអ្នកភូមិនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ចំណុចមាត់ទន្លេ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដឹកនាំដោយលោក គិត សុផល មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ។

មេបញ្ជាការកងរាជអាវុធ ហត្ថខណ្ឌច្បារអំពៅ លោក គិត សុផល បានអោយដឹងថា បន្ទាប់ពីមានការណែនាំ ពីលោក អ៊ាង សុីផាន អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ  លោកក៏បានដឹកនាំ កម្លាំងអាវុធហត្ថចុះទៅបង្ក្រាប ទីតាំងល្បែងបៀរ ដុះស្លែមួយ មានទីតាំង ស្ថិតនៅមាត់ទន្លេ ក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ។

ប្រតិបត្តិការនេះកម្លាំងរបស់លោក បានចុះទៅបង្ក្រាប វង់ល្បែងបៀរ ដោយឃាត់ខ្លួន មនុស្សចំនួន៨នាក់ និងដកហូតម៉ូតូ៤គ្រឿង ព្រមទាំង វត្ថុតាងជាច្រើនទៀត ។ ទីតាំងល្បែងបៀរខាងលើនេះ បានបើកលេងយូរហើយ ដោយសមត្ថកិច្ចយើងបានចុះហាមឃាត់ និងដេញមិនអោយលេងជាច្រើនលើកមកដែរ ដោយបានប្រាប់ថា បើមិនបញ្ឈប់ទេ នឹងចុះបង្ក្រាប ក្រុមអ្នកលេង និងក្រុមក្មេងស្ទាវនៅទីនោះ ជាក់ជាមិនខានឡើយ ។

ក្រោយការចាប់ខ្លួន មនុស្សទាំង៨នាក់ ត្រូវបានយកទៅសួរនាំ  នៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងសុីសងតទៅ ។  ដោយហេតុថា ពេលនេះជារដូវបុណ្យ ភ្ជុំបិណ្ឌ និងដោយមានការឆ្លងយោបល់ថ្នាក់លើ អ្នកលេងបៀរទាំងនេះ ត្រូវដោះលែងត្រឡប់ទៅ លំនៅឋាន ដើម្បីបានធ្វើបុណ្យទាន ។

ជាមួយគ្នានេះ លោក គិត សុផល បានដាក់ផែនការដល់កងកម្លាំងរបស់ខ្លួនថា នឹងបន្តប្រតិបត្តិទៀត លើការចុះបង្ក្រាប សីុសងទាំងនេះ នៅក្នុងទឹកដីរបស់ខ្លួន ដើម្បីកាត់បន្ថយបទល្មើសនានា ក៏ដូចជារក្សាសន្តិសុខ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ៕

IMG-20151003-WA0044 IMG-20151003-WA0040 IMG-20151003-WA0041

ដោយ៖ សណ្តោស

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print