ខេត្ដព្រះសីហនុ៖ ផ្លូវភ្លោះចាប់ពីតោ ពីរសំដៅទៅបន្ទាយកងរាជអាវុធហត្ថ ខេត្ដព្រះសីហនុ ប្រវែងជិត៣គីឡូម៉ែត្រ ដែលជាវិថីពូលូវ៉ៃ ត្រូវរងការខូចខាត យ៉ាងធ្ងន់ធ្ងរដោយសារតែរថយន្ដដឹកដី របស់មន្ដ្រីយោធាម្នាក់ពាក់ស័ក្ដិ៤ ។ នេះ តាមការអះអាងរបស់មន្ដ្រីជំនាញមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ដ ។
លោក ណុប ហេង ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ដព្រះ សីហនុបាននិយាយត្រង់ៗថា ជំនាញ ធ្លាប់បានចុះទៅណែនាំនិងហាមឃាត់ រថយន្ដដឹកដីម្ដងជាពីរដងរួចមកហើយ ដោយសំណូមពរដល់ពួកគេឱ្យបើកបរ ដឹកដីធ្ងន់ប្រើប្រាស់ផ្លូវវាង ។ តែគេមិន ស្ដាប់ទេ ដោយគេជាមន្ដ្រីយោធាពាក់ ស័ក្ដិ៤ លុះដល់ខេត្ដចុះទៅប្រាប់ទើបគេ ស្ដាប់ ។
លោកប្រធានមន្ទីរបានបន្ដថាអ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺទុយយោបង្ហូរទឹក ស្អុយរបស់ខេត្ដព្រោះវិថីពូលូវ៉ៃនេះមាន ប្រពន្ធ័លូ នៅចំកណ្ដាលផ្លូវ ប្រសិនបើ បង្កឱ្យបែកលូនិងទុយយោពិតជាវីរជន មិនខានឡើយ ។
គួរបញ្ជាក់ថា ច្បាប់ស្ដីពីផ្លូវថ្នល់ ឆ្នាំ២០១៥ ត្រង់មាត្រា៧៧បានចែង យ៉ាងច្បាស់ថា ជនណាដែលធ្វើកិច្ចការ សាធារណការទាំងឡាយដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ និងបណ្ដាលឱ្យខូចខាតដល់តួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ និងដីនៅសល់នៃចំណីផ្លូវត្រូវ តម្រូវឱ្យជួសជុលឡើងវិញឱ្យដូចស្ថាន ភាពដើមនិងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជា ប្រាក់៤.០០០.០០០រៀល (បួនលាន រៀល)រហូតដល់១០.០០០.០០០រៀល (ដប់លានរៀល) ។
ទោះជាយ៉ាងនេះក្ដីពលរដ្ឋដែលប្រើ ប្រាស់ផ្លូវវិថីពូលូវ៉ៃនោះសូមសំណូមពរដល់រដ្ឋបាលខេត្ដនិងជំនាញមេត្ដាជួយ អន្ដរាគមន៍ឱ្យបានទាន់ពេលវេលា បើពុំ នោះទេវិថីមួយនេះនឹងមហន្ដរាយមិន ខានឡើយ ៕
ដោយ៖ ឆ្លាម សមុទ្រ