ភ្នំពេញ៖ នៅក្នុងជំនួបសម្ដែងការ គួរសមនិងពិភាក្សាការងារជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រ កម្ពុជា លោក Kazuyuki Nakane សមាជិកសភា និងជាអនុរដ្ឋមន្ដ្រីការ បរទេសជប៉ុនបានមានប្រសាសន៍ថា ជា រៀងដរាបមកលោកប្រឹងប្រែងធ្វើយ៉ាង ណាពង្រីកទំនាក់ទំនងរវាងកម្ពុជានឹងជប៉ុន ដោយលោកបានជួបជាមួយថ្នាក់ដឹកនាំកម្ពុជាជាប្រចាំដើម្បីជាការឈ្វេងយល់ ផង និងជាការពង្រឹងទំនាក់ទំនងផង ។
លោក អ៊ាង សុផល្លែត ជំនួយការ សម្ដេចតេជោបានប្រាប់ឱ្យដឹងនៅក្រោយ ជំនួបថា សមាជិកសភា និងជាអនុរដ្ឋ មន្ដ្រីការបរទេសជប៉ុនលោក Kazuyuki Nakane បានមានប្រសាសន៍បែបនេះ កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ នៅវិមានសន្ដិភាពទីស្ដីការនាយករដ្ឋ មន្ដ្រី ។
លោក Kazuyuki Nakane បាន សម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រីដែលតែង តែគាំទ្រដល់នាវាយុវជនជប៉ុន-អាស៊ាន និងគាំទ្រលើគម្រោងផ្សេងៗដែលជប៉ុន បានធ្វើនៅព្រះរាជាណាចក្រកម្ពុជា ដូច ជាគម្រោងប្រព័ន្ធលូទឹកនៅរាជធានីភ្នំ ពេញនិងគម្រោងចំណងមិត្ដភាពកម្ពុជា-ជប៉ុនរាជធានីភ្នំពេញជាមួយទីក្រុង គីតាក៏ដូចជាគម្រោងផ្សេងៗទៀតរួម មានគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស ដែលជប៉ុនបានជួយកម្ពុជាកន្លងមក ហើយកំពុងតែបន្ដជួយដល់កម្ពុជាក្នុង ការបណ្ដុះបណ្ដាលលើវិស័យវិស្វកម្ម វិស័យឧស្សាហកម្មដើម្បីចូលរួមចំណែក ដល់គោលនយោបាយវិស័យឧស្សាហ កម្មនៅកម្ពុជា ។
លោកKazuyuki Nakane បាន ជម្រាបជូនសម្ដេចតេជោផងដែរថា ជប៉ុននឹងបើកការិយាល័យវប្បធម៌និង វិចិត្រសិល្បៈមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះ ដោយលោក កំពុងប្រឹងប្រែងសហការជាមួយក្រសួង អប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីបើកការិយាល័យ ជំរុញទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-ជប៉ុន ។ លោកបានបន្ដទៀតថា ជប៉ុននឹងបន្ដជួយដល់់កម្ពុជាក្នុងការកែ ទម្រង់ការបោះឆ្នោតដើម្បីជួយកម្ពុជាធ្វើ យ៉ាងណាឱ្យការបោះឆ្នោតប្រព្រឹត្ដទៅ ដោយរលូននិងយុត្ដិធម៌ដែលប្រជាពល រដ្ឋទូទៅអាចទទួលយកបាន ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការ ប្រឹងប្រែងក្នុងការទាក់ទងពង្រឹងពង្រីកកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំង២។ សម្ដេចតេជោបានឯកភាពចំពោះការ លើកឡើងរបស់លោក Kazuyuki Nakane ដែលថានឹងបើកការិយាល័យ វប្បធម៌ និងវិចិត្រសិល្បៈក៏ដូចជាការ គាំទ្រដល់នាវាយុវជនអាស៊ាន-ជប៉ុនគឺ ជាការចូលរួមចំណែកលើកស្ទួយដល់ការ ទំនាក់ទំនងរវាងប្រទេសទាំង២ ។
សម្ដេចតេជោបានថ្លែងអំណរគុណ ចំពោះប្រទេសជប៉ុនដែលបានជួយដល់ កម្ពុជាដល់ការកែទម្រង់ការបោះឆ្នោត នេះ ។ សម្ដេចមានជំនឿទៅលើបច្ចេក វិទ្យាថ្មី សម្ភារថ្មីដែលជប៉ុនជួយដល់ កម្ពុជា ៕
ដោយ៖ ហេង សូរិយា