ភ្នំពេញ៖ ការចូលរួមរបស់ព្រះសង្ឃ ក្នុងសកម្មភាពមនុស្សធម៌គឺជាការបង្ហាញ ចេញនូវអ្វីដែលសាសនាចូលរួមជាមួយសង្គម និងរដ្ឋាភិបាលរវាងអាណាចក្រ នឹងពុទ្ធចក្រ។ ព្រះតេជគុណ សុវណ្ណជោតិ ខឹម សម្បត្ដិ ប្រធានសហគមន៍មូលនិធិ នគរកាយវត្ដព្រះពុទ្ធសាសនាកម្ពុជានិងជាព្រះចៅអធិការវត្ដ ញាណរង្ស៊ី មាន ថេរដីកាថា ព្រះអង្គមើលឃើញពីទុក្ខ លំបាករបស់បងប្អូនប្រជាពលរដ្ឋដែល ងាយរងគ្រោះផ្សេងៗកំពុងជួបការលំបាក ខ្វះខាតក្នុងការរស់នៅប្រចាំថ្ងៃនិងអនុវត្ដតាមយុទ្ធសាស្ដ្រចតុកោណរបស់រាជរaដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រ។
ព្រះតេជគុណ ខឹម សម្បត្ដិ មាន ថេរដីកាបន្ដថា សហគមន៍មូលនិធិ នគរកាយវត្ដព្រះពុទ្ធសាសនាកម្ពុជា បង្កើតឡើងរយៈពេល៥ឆ្នាំមកហើយ ក្នុងគោលបំណងជួយរំលែកការលំបាក របស់ជនងាយរងគ្រោះផ្សេងៗដូចជារង គ្រោះដោយគ្រោះធម្មជាតិ ភ្លើងឆេះផ្ទះ គ្រោះថ្នាក់ចរាចរណ៍ ចាស់ជរាគ្មានទីពឹង ជនក្រីក្រ ជនពិការ និងជនផ្ទុកមេរោគ អេដស៍ជាដើម ។ សកម្មភាពមនុស្ស ធម៌ទាំងនេះគឺដើម្បីជួយសម្រាលទុក្ខលំបាក របស់ពួកគាត់បានមួយគ្រាៗក៏ដូចជាជួយចូលរួមរំលែកការលំបាកដល់រាជរដ្ឋាភិ បាលកម្ពុជានិងសង្គមជាតិផងដែរ។
ព្រះតេជគុណមានថេរដីកាបញ្ជាក់ថា សហគមន៍ធ្លាប់បានសហការជាមួយ នឹងអនុសាខាកាកបាទក្រហមខណ្ឌឫស្សី កែវ ខណ្ឌដង្កោ សាខាកាកបាទក្រហម កម្ពុជារាជធានី កាកបាទក្រហមកម្ពុជា សង្កាត់ទួលសង្កែ ក្រសួងធម្មការ និង សាសនា មន្ទីរពេទ្យគន្ធបុបា្ព និងជួយ ឧបត្ថម្ភដល់កងទ័ពនៅសមរភូមិមុខក៏ដូច ជាជួយជនក្រីក្រតាមបណ្ដាខេត្ដមួយចំនួន ដោយបានឧបត្ថម្ភគ្រឿងឧបភោគបរិ ភោគសម្ភារប្រើប្រាស់និងថវិកាដើម្បី ចែកជូនជនងាយរងគ្រោះ ដោយមិន ប្រកាន់ពូជសាសន៍ បក្ខពួក ពណ៌សម្បុរ ជាពិសេសមិនប្រកាន់នូវនិន្នាការនយោបាយនោះទេ ហើយសហគមន៍យើងបង្កើត ឡើងសម្រាប់បម្រើផលប្រយោជន៍ឱ្យ សង្គមនិងសកម្មភាពមនុស្សធម៌ប៉ុណ្ណោះ។
ព្រះតេជគុណបានបន្ថែមថា សកម្ម ភាពមនុស្សធម៌ទាំងអស់ដែលកើតចេញ ពីទឹកចិត្ដជ្រះថ្លារបស់ព្រះអង្គបានចែក ជូនជនងាយរងគ្រោះផ្ទាល់ដៃជាច្រើន នាក់ក៏ដូចជាតាមរយៈកាកបាទក្រហម កម្ពុជាសាខាកាកបាទក្រហមរាជធានីអនុសាខាកាកបាទក្រហមខណ្ឌមួយចំនួនបានជាច្រើនលើកផងដែរ ។
ព្រះអង្គបន្ដថា សហគមន៍របស់ព្រះ អង្គបានប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដោយសារការកៀរគររកជំនួយពីសប្បុរសជនពីក្នុងនិងក្រៅប្រទេស ក៏ដូចជា នៅតាមបណ្ដាទីវត្ដអារាមនានា និង ជាពិសេសគ្រឿងឧបភោគបរិភោគរួម ទាំងបច្ច័យដែលពុទ្ធបរិស័ទយកមក ប្រគេនព្រះអង្គផងដែរ។
ជាមួយនឹងសកម្មភាពមនុស្សធម៌ ដែលសហគមន៍ខិតខំប្រឹងប្រែងធ្វើរាល់ ថ្ងៃនេះក៏មានជួបនូវការលំបាកនិងការ ប្រឈមខ្លះៗដែរតែទោះបីយ៉ាងណាក៏ដោយក្នុងនាមព្រះអង្គជាប្រធានសហ គមន៍នេះព្រះអង្គនឹងខិតខំតស៊ូឱ្យអស់ពី កម្លាំងកាយចិត្ដនិងធនធានផ្ទាល់ខ្លួនបន្ដទៀតដើម្បីជួយសង្គម ។
ព្រះតេជគុណមានថេរដីកាបន្ដ ថាក្រោមការដឹកនាំរបស់គណបក្សប្រជា ជនកម្ពុជាមានសម្ដេចទាំង៣ជាប្រមុខ ដែលបានរំដោះប្រជាជនឱ្យរួចផុតពីរបប ប្រល័យពូជសាសន៍ទើបយើងទាំងអស់គ្នា បានរស់រានមានជីវិតមកដល់សព្វថ្ងៃ។
បើទោះជាបានរំដោះប្រជាជនឱ្យរួច ផុតពីសេចក្ដីស្លាប់ហើយក៏ដោយក៏លោក នៅតែតាមជួយបន្ដទៀតដោយមិនឱ្យ ប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ អាហារនោះទេ ៕
ដោយ៖ អរុណរះ