(វិភាគព័ត៌មានអន្តរជាតិ)៖ រុ​ស្ស៊ី​ថា​អា​មេ​រិ​ក​មាន​ច​រិ​ក​ប្លែក​និង​គួរ​ឱ្យ​ឆ្ងល់​នៅ​ក្នុង​ទំនាក់ទំនង​ការ​បរទេស

ចែករំលែក៖

​រុ​ស្ស៊ី​បាន​ច្រានចោល​ក្ដី​ព្រួយបារម្ភ​ របស់​អា​មេ​រិ​ក​ទាក់ទង​ជាមួយ​ការ​ប្រើ​ ប្រាស់​អតីត​ដែនអាកាស​របស់​អា​មេ​រិ​ក​ ក្នុង​ប្រទេស​វៀតណាម​ បន្ទាប់​ពី​យន្ដហោះ​ ទម្លាក់​គ្រាប់បែក​រុ​ស្ស៊ី​បាន​ចូល​ចាក់​ ប្រេង​នៅ​ទីនោះ​ និង​ហោះ​ក្រវែល​ជុំវិញ​ ដែន​អធិបតេយ្យ​អា​មេ​រិ​ក​នៅ​ប៉ា​ស៊ី​ហ្វិ​ក​។​ រុ​ស្ស៊ី​បាន​ច្រាន​ចោលការ​អត្ថាធិប្បាយ​ថ្មីៗ​ នេះ​របស់​អា​មេ​រិ​កដោយ​បញ្ជាក់​ថា​ ជា​ រឿង​ចម្លែក​ និង​គួរ​ឱ្យ​ឆ្ងល់​ណាស់​។​

index

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​របា​នរាយ​ ការណ៍​ថា​ អា​មេ​រិ​កបាន​ស្នើ​ឱ្យ​វៀតណាម​ បញ្ឈប់​ការ​អនុញ្ញាត​ឱ្យ​រុ​ស្ស៊ី​ចូល​ប្រើ​ ប្រាស់​ទីតាំង​ Cam​ Ranh​ របស់​វៀតណាម​ សម្រាប់​ចាក់​ប្រេង​យន្ដហោះ​ទម្លាក់​គ្រាប់​ បែក​ដែល​ជា​ការ​បង្ហាញ​ឥទ្ធិពល​នៅ​ក្នុង​ តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នោះ​ទៅ​ទៀត​។​

​ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​ចេញ​ សេចក្ដីថ្លែងការណ៍​ថា​ វា​គួរ​ឱ្យ​ចម្លែក​ ខ្លាំង​ណាស់​ដែល​បានឮ​សេចក្ដី​ថ្លែង​បែប​ នេះ​ពី​តំណាង​ប្រទេស​មួយ​នោះ​ ដែល​ មាន​កម្លាំងប្រដាប់អាវុធ​ឈរជើង​ជា​ អចិន្ដ្រៃយ៍​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ហើយ​ដែល​បាន​បង្កើន​ កម្រិត​នៃ​សកម្មភាព​យោធា​របស់​ខ្លួន​ នៅ​ក្នុង​តំបន់​រួច​ទៅ​ហើយ​នោះ​។​

​ប្រភព​បញ្ជាក់​ថា​ សេចក្ដីថ្លែងការណ៍​ របស់​អា​មេ​រិ​ក​ដែល​ថា​ ការ​ចូល​ចាក់​ ប្រេង​របស់​យន្ដហោះ​ទម្លាក់​គ្រាប់​រុ​ស្ស៊ី​ នៅ​ដែនអាកាស​វៀតណាម​នាំ​ឱ្យ​ស្ថាន​ ការណ៍​សន្ដិសុខ​តានតឹង​នៅ​ក្នុង​តំបន់​ នោះ​ថា​ ជា​រឿង​គួរ​ឱ្យ​ឆ្ងល់​។​

​ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​បញ្ជាក់​ ទៀត​ថា​ សកម្មភាព​កម្លាំង​ជើង​អាកាស​ រុ​ស្ស៊ី​ និង​កិច្ច​សហប្រតិបត្ដិការ​ជាមួយ​ វៀតណាម​គឺ​អនុវត្ដ​តាម​បទដ្ឋាន​អន្ដរ​ ជាតិ​ និង​តាម​កិច្ចព្រមព្រៀង​ជា​ឧភតោ​ ភាគី​មិនមែន​ជា​ការ​គំរាមកំហែង​ដោយ​ ផ្ទាល់​ទៅ​លើ​នរណា​ម្នាក់​ ទៅ​លើ​អ្វីមួយ​ ហើយនឹង​មិនមែន​ជា​ការ​គំរាមកំហែង​ ដល់​សន្ដិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នោះ​ឡើយ​ ។​

​អគ្គមេបញ្ជាការ​កងទ័ព​អា​មេ​រិ​ក​ ប្រចាំ​នៅ​ប៉ា​ស៊ី​ហ្វិ​ក​ លោក​ Vincent​ Brooks​ បាន​ថ្លែងប្រាប់​ប្រភព​ព័ត៌មាន​ រ៉​យ​ទ័​រថា​ កាលពី​សបា្ដហ៍​មុន​យន្ដហោះ​ ជា​ច្រើន​គ្រឿង​បាន​ហោះហើរ​ជា​លក្ខណៈ​ បង្ករឿង​ ដោយ​ក្នុង​នោះ​បាន​ហោះហើរ​ នៅ​ជុំវិញ​បន្ទាយ​អាកាស​Guam​របស់​ កងទ័ព​អា​មេ​រិ​ក​ដែល​ស្ថិត​នៅ​សមុទ្រ​ ប៉ា​ស៊ី​ហ្វិ​ក​ផង​ដែរ​ ។​

​កាលពី​ពេល​កន្លង​មក​ក្រសួង​ការពារ​ ជាតិ​រុ​ស្ស៊ី​បាន​បញ្ជាក់​ថា​ យន្ដហោះ​ដឹក​ ប្រេង​រុ​ស្ស៊ី​ Il-78​ ដែល​ធ្លាប់​ប្រើប្រាស់​ បន្ទាយ​ជាម​ Ranh​ Bay​ កាលពី​ឆ្នាំ​ ២០១៤​នោះ​គឺ​បាន​ចូល​ចាក់​ប្រេង​ឱ្យ​ យន្ដហោះ​ទម្លាក់​គ្រាប់បែក​ TU-95​ ។​ សេចក្ដីរាយការណ៍​ពី​សកម្មភាព​នេះ​ក៏​ មាន​ច្រើន​ផង​ដែរ​នៅ​លើ​បណ្ដាញ​ព័​ត៌​ មាន​ក្នុង​ប្រទេស​វៀតណាម​ ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​ រិ​ក​ លោកស្រី​ Jen​ Psaki​ បាន​ថ្លែង​ថា​ អា​មេ​រិ​ក​មិន​ចង់ឱ្យ​រុ​ស្ស៊ី​ចូល​ប្រើប្រាស់​ស្ថានីយ​អាកាស​ Cam​ Ranh​ Bay​ នោះ​ ឡើយ​។​ យើង​បាន​ជំរុញ​ឱ្យ​មន្ដ្រី​វៀតណាម​ ត្រូវ​តែ​ធានា​ប្រាកដ​ថា​ រុ​ស្ស៊ី​នឹង​មិន​អាច​ ចូល​ប្រើប្រាស់​ស្ថានីយ​អាកាស​នេះ​ទៀត​ ទេ​ ដែល​ជា​ហេតុ​នាំ​ឱ្យ​ស្ថានការណ៍​តាន​ តឹង​នៅ​ក្នុង​តំបន់​។​

​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​បាន​ដកស្រង់​ប្រភព​ពី​ស្ដ្រី​អ្នកនាំពាក្យ​ស្ថានទូត​ អា​មេ​រិ​ក​ប្រចាំ​ទីក្រុង​ហាណូយ​បញ្ជាក់​ កាលពី​ថ្ងៃ​ទី​១២​ ខែមីនា​ ថា​ សំណើ​របស់​ អា​មេ​រិ​ក​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ដ្រី​វៀត​ ណា​ម​កាលពី​សបា្ដហ៍​មុន​រួច​ហើយៗ​ថា​ លោកស្រី​មិន​ទាន់​ដឹង​ពី​ការ​ឆ្លើយ​តប​ បែប​ណា​នៅឡើយ​ពី​រដ្ឋាភិបាល​ប្រទេស​ វៀតណាម​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ Tass​ របស់​រុ​ស្ស៊ី​ បាន​ដកស្រង់​ប្រភព​ព័ត៌មាន​ពី​លោក​ Konstantin​ Vnukov​ ឯកអគ្គរដ្ឋទូត​ រុ​ស្ស៊ី​ប្រចាំ​នៅ​វៀតណាម​បញ្ជាក់​ថា​ វៀតណាម​ និង​រុ​ស្ស៊ី​ជា​ប្រទេស​មាន​ ដែន​អធិបតេយ្យ​ឯករាជ្យ​ដែល​មិន​ត្រូវ​ ការ​ផ្ដល់​អនុសាសន៍​ឬ​ណែនាំ​ពី​នរណា​ ម្នាក់​នោះ​ឡើយ​ យើង​មិន​ត្រូវការ​ចង់​ ស្ដាប់​។​

​រុ​ស្ស៊ី​ និង​វៀតណាម​ជា​សម្ពន្ធមិត្ដ​ជា​ មួយ​គ្នា​យូរ​ឆ្នាំ​មក​ហើយៗ​ទីក្រុង​មូ​ស្គូ​ជា​ អ្នកគាំទ្រ​យ៉ាង​សំខាន់​ដល់ទី​ក្រុង​ហាណូយ​ក្នុង​សង្គ្រាម​ប្រឆាំង​អា​មេ​រិ​ក​កាលពី​ចុង​ ឆ្នាំ​១៩៧៥​ ។​

​ប៉ុន្ដែ​វិវាទ​នៅ​ពេល​នេះ​បាន​កើតឡើង​ ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​ទីក្រុង​វ៉ា​ ស៊ី​ន​តោន​នឹង​វៀតណាម​កំពុង​តែ​មាន​ កក់ក្ដៅ​បន្ដិច​ម្ដងៗ​ ជា​ពិសេស​ក្នុង​ទំនាក់​ ទំនង​សន្ដិសុខ​ បន្ទាប់​ពី​ការ​ព្រួយបារម្ភ​ ទៅ​លើ​ប្រទេស​ចិន​ដែល​បង្កើន​កម្លាំង​ យោធា​ ក៏​ដូច​ជា​ការ​គំរាមកំហែង​ដណ្ដើម​ ឥទ្ធិពល​លើ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ដែរ​នោះ​។​

​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ភ្ជាប់​ និង​ចាត់​ ទុក​ថា​ ឈូង​សមុទ្រ​ Cam​ Ranh​ Bay​ នោះ​ថា​ ជា​យុទ្ធសាស្ដ្រ​សំខាន់​របស់​ខ្លួន​ ប្រចាំ​នៅ​អាស៊ី​ដើម្បី​ប្រឆាំង​ឥទ្ធិពល​ របស់​ចិន​។​ នាវា​របស់​អា​មេ​រិ​កបាន​ ចូល​ទៅ​កាន់​ទីនោះ​កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​ ដើម្បី​ជួសជុល​ឡើង​វិញ​។​ មន្ដ្រី​អា​មេ​រិ​ក​ បាន​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង​ មិន​ហ៊ាន​រិះ​ គន់​វៀតណាម​ទៅ​លើ​ការ​ហោះហើរ​របស់​ រុ​ស្ស៊ី​នោះ​ទេ​ ដោយ​បញ្ជាក់​ថា​ ទីក្រុង​វ៉ា​ ស៊ី​ន​តោន​គោរព​សិទ្ធិ​ទីក្រុង​ហាណូយ​ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ ដទៃ​ ។​

​មន្ដ្រីជាន់ខ្ពស់​ក្រសួងការបរទេស​ អា​មេ​រិ​កបាន​បញ្ជាក់​ថា​ ទីក្រុង​វ៉ា​ស៊ី​ន​ តោន​មិន​បានឃើញ​ទំនាក់ទំនង​រវាង​ វៀតណាម​នឹង​រុ​ស្ស៊ី​ ជា​ហេតុ​នាំ​ឱ្យ​ប៉ះពាល់​ ឬ​ចុះ​ខ្សោយ​ដល់​កិច្ច​ទំនាក់ទំនង​រវាង​ ទីក្រុង​ហាណូយ​នឹង​អា​មេ​រិ​ក​នោះ​ទេ ​៕

PutinObama_423201b

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print