ភ្នំពេញ៖ អ្នកជិះកង់គួកប្រណាំងជើង ឯកថ្នាក់ជាតិឆ្នាំ២០១៥ដែលមានចម្ងាយ ផ្លូវ១២០គីឡូម៉ែត្រពីចំណុចបង្គោលគីឡូ ម៉ែត្រលេខ២៨ ស្ថិតនៅភូមិព្រៃទទឹង ឆ្ពោះទៅរង្វង់មូលផ្លែទុរេនយក្សក្រុង កំពតមាន៨នាក់ជាប់ចំណាត់ថ្នាក់ពី លេខ១ដល់លេខ៨ក្នុងចំណោមកីឡាករ កីឡាការិនី១២៨នាក់កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ ។
អនុប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាលោក បឹង គឹមតោ បានឱ្យដឹងតាម សារអេឡិចត្រូនិកថា ចាប់តាំងពីម៉ោង ៥និង៣០នាទីព្រឹករហូតដល់ម៉ោង១១ព្រឹក ថ្ងៃទី៣ ខែតុលា មានអ្នកប្រណាំងកង់៨ នាក់បានទៅដល់ទីព្រ័ត្រមុនគេដើម្បី ទទួលជ័យលាភីពីថ្នាក់ដឹកនាំ ។
លោក ហ៊ុន សាមុត ប្រធានគណៈ កម្មការរៀបចំការប្រកួតបានឱ្យដឹងថា អត្ដពលិកប្រណាំងទោចក្រយាន៥៤៩ នាក់ក្នុងនោះមានស្ដ្រី៨៨នាក់បានបែង ចែកជា២វិញ្ញាសា គឺកង់គួក និងកង់ដៃ ត្រង់ដូចរៀងរាល់ឆ្នាំ ។
សម្រាប់លទ្ធផលប្រកួតនាព្រឹកថ្ងៃទី៣ ខែតុលា ចំណាត់ថ្នាក់លេខ១វិញ្ញាសា ប្រណាំងកង់គួកបានទៅលើកីឡាករយឿន ភីយុទ្ធ លេខសម្គាល់ខ្លួន០១១មកពីក្លិប កង់ហោះប្រើថិរវេលា៣ម៉ោង២០នាទី ១០.២៤ ។ ចំណាត់ថ្នាក់លេខ២កីឡាករ ភួង សុភី លេខសម្គាល់ខ្លួន០៤៥មកពី ក្លិបមេគង្គប្រើថិរវេលា៣ម៉ោង២០នាទី ១០.៥២ ។ ចំណាត់ថ្នាក់លេខ៣កីឡាករ ខេង ទី លេខសម្គាល់ខ្លួន០៩០មកពីខេត្ដ សៀមរាបប្រើថិរវេលា៣ម៉ោង២០នាទី១១.៥៦ ។ ចំណាត់ថ្នាក់លេខ៤កីឡាករ កែវ រដ្ឋា លេខសម្គាល់ខ្លួន១១០មកពីក្រុង តាខ្មៅ ប្រើថិរវេលា៣ម៉ោង២០នាទី ១១.៨១ ។ ចំណាត់ថ្នាក់លេខ៥កីឡាករ គឹម សាន លេខសម្គាល់ខ្លួន០៥៣មក ពីក្លិបមេគង្គប្រើថិរវេលា៣ម៉ោង២០ នាទី១២.០៣ ។ ចំណាត់ថ្នាក់លេខ៦ កីឡាករ ប៉ល ស៊ីនលឹម លេខ៨សម្គាល់ ខ្លួន១១១មកពីក្រុងតាខ្មៅ ប្រើថិរវេលា៣ ម៉ោង២០នាទី១២.២៩ ។ ចំណាត់ថ្នាក់ លេខ៧កីឡាករ ហួយ ឆាយហុង លេខ សម្គាល់ខ្លួន០៩៧មកពីខេត្ដសៀមរាប ប្រើថិរវេលា៣ម៉ោង២០នាទី១២.៦៩ និងចំណាត់ថ្នាក់លេខ៦កីឡាករ ហួត លូយ រស្មី លេខសម្គាល់ខ្លួន០៩៦ពីខេត្ដសៀម រាបប្រើថិរវេលា៣ម៉ោង២០នាទី១២. ៩៨ ។
គួររំលឹកថា ចំពោះការប្រណាំងទោ ចក្រយានជើងឯកថ្នាក់ជាតិក្រសួងបាន តម្រូវឱ្យគណៈកម្មការយកចំណាត់ថ្នាក់ ពីលេខ១ដល់លេខ៨ ប៉ុន្ដែរង្វាន់ចំណាត់ ថ្នាក់លេខ១ទទួលបានមេដាយមាស១ គ្រឿង ថវិកា១៥ម៉ឺនរៀល, ចំណាត់ថ្នាក់ លេខ២ទទួលបានមេដាយប្រាក់១គ្រឿង ថវិកា១០ម៉ឺនរៀល, ចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរឹទ្ធិ១គ្រឿង ថវិកា៨ ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ៤ដល់ លេខ៨ទទួលបានថវិកាឧបត្ថម្ភលើកទឹកចិត្ដម្នាក់ៗចំនួន៤ម៉ឺនរៀលដោយមិនគិត ពីថ្លៃអាហារ និងការស្នាក់នៅ ៕
ដោយ៖ សារីម