ស្លាប់​ និង​បាត់​ខ្លួន​ជាង​៦០០​នាក់​បន្ទាប់​ពី​ហេតុការណ៍​បាក់​ដី​នៅ​ភាគ​ខាងត្បូង​ប្រទេស​ Guatemala

ចែករំលែក៖

​ក្រុម​ជួយ​សង្គ្រោះ​បន្តា​ន់​របស់​ប្រទេស​ Guatemala​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០១៥​ថា​ មនុស្ស​៩​នាក់​បាន​បាត់បង់​ជីវិត​ និង​ជាង​៦០០​នាក់​ផ្សេង​ទៀត​បាត់​ខ្លួន​ ក្រោយ​ពី​ហេតុការណ៍​បាក់​ដី​ដ៏​ធំ​មួយ​គ្រប​សង្កត់​លើ​លំនៅ​ឋាន​ពលរដ្ឋ​ប្រមាណ​ជាង​១០០​ខ្នង​ ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ Guatemala​ អាហ្វ្រិក​ភាគ​កណ្តាល​នោះ​ ។​

s2.reutersmedia.net_

​ទីភ្នាក់ងារ​ព័ត៌មាន​ Prensa​ Libre​ បាន​ផ្សព្វផ្សាយ​ថា​ ហេតុការណ៍​បាក់​ដី​សង្កត់​លើ​លំនៅ​ឋាន​ពលរដ្ឋ​ជាង​១០០​ខ្នង​ខាងលើ​នេះ​បាន​កើតឡើង​នៅ​តំបន់​ El​ Cambray​ II​ ជាប់​ព្រំប្រទល់​ទីប្រជុំជន​ Santa​ Catarina​ Pinula​ ចម្ងាយ​១៥​គីឡូម៉ែត្រ​ ភាគ​ខាងត្បូង​ទីក្រុង​ Guatemala​ ។​ ក្រុម​ជួយ​សង្គ្រោះ​ ក៏​ដូច​ជា​គ្រឿងចក្រ​ផង​ដែរ​បាន​ទៅ​ដល់​កន្លែង​បាក់​ដី​ដែល​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០១៥​នោះ​ដើម្បី​ជួយ​សង្គ្រោះ​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ខាងលើ​ដដែល​នេះ​បាន​បន្ត​ថា​ ក្នុង​រយៈពេល​១៨​ម៉ោង​ក្រុម​ជួយ​សង្គ្រោះ​បាន​ធ្វើ​សកម្មភាព​គាស់កកាយ​ផ្ទាំង​ដី​ដ៏​ធំ​នោះ​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ រហូត​មក​ដល់​ពេល​នេះ​ ជន​រង​គ្រោះជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត​បាន​និង​កំពុង​ស្ថិត​នៅ​ក្រោម​ផ្ទាំង​ដី​នេះ​ ។​ ប្រភព​បញ្ជាក់​ថា​ លំនៅ​ឋាន​១២៥​ខ្នង​រង​ការ​ខូចខាត​ ហើយ​ពលរដ្ឋ​ជាង​៦០០​នាក់​ផ្សេង​ទៀត​នៅ​បាត់​ខ្លួន​ ។​

​សំឡេង​ដង្ហោយហៅ​ឲ្យ​មានការ​ជួយ​ពី​សំណាក់​ជន​រង​គ្រោះ​នៅ​តែ​បន្ត​ឮ​សូរ​ឡើង​ ហើយ​ក្រុម​ជួយ​សង្គ្រោះ​កំពុង​ធ្វើ​កិច្ចការ​នេះ​យ៉ាង​ប្រុង​ប្រយ័ត្ន​ ។​ អាជ្ញាធរ​គ្រប់គ្រង​មហន្តរាយ​ជាតិ​បាន​សាងសង់​តង់​បណ្តោះអាសន្ន​ដើម្បី​ឲ្យ​ពលរដ្ឋ​ដែល​ បាត់បង់​លំនៅ​ឋាន​ដោយសារ​គ្រោះ​បាក់​ដី​ខាងលើ​នោះ​ ស្នាក់​នៅ​ជា​បណ្តោះអាសន្ន​ ។​

​មន្ត្រី​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​នឹង​ជួយ​សម្រួល​ដល់​ជន​រង​គ្រោះ​ដោយ​ការ​បាក់​ដី​ខាងលើ​នេះ​ ។​ លំនៅ​ឋាន​ដែល​រង​គ្រោះ​ភាគច្រើន​ជា​របស់​ពលរដ្ឋ​ក្រីក្រ​តោកយ៉ាក​ ។​

​រដូវភ្លៀង​ធ្លាក់​នៅ​ក្នុង​ប្រទេស​នេះ​ដែល​ចាប់ផ្តើម​ពី​ខែឧសភា​ រហូត​ដល់​ខែតុលា​ ឆ្នាំ​២០១៥​ បណ្តាល​ឲ្យ​ពលរដ្ឋ​ជាង​៣៥០.០០០​នាក់​រង​ផង​ប៉ះពាល់​ និង​បើ​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ ។​ អាកាសធាតុ​ប្រែប្រួល​ធ្វើ​ឲ្យ​ប្រទេស​នេះ​រង​គ្រោះ​កាន់តែ​ខ្លាំង​ឡើង​ផង​ដែរ​ ៕​

imagesxisks

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print