ភ្នំពេញ ៖ កីឡាករ ឃីម ឌីម៉ា មកពី ក្លិបរស្មីភូមិគាបខេត្ដបន្ទាយមានជ័យបាន វាយចាញ់កីឡាករថៃ Chhok Chhai Sor Karavek ដោយពិន្ទុ បានបន្សល់ទុក ស្នាមបែកចំនួន៣កន្លែងឱ្យកីឡាករថៃ ដែរកាលពីព្រឹកថ្ងៃសៅរ៍ទី ៣ខែតុលា ឆ្នាំ ២០១៥នៅលើសង្វៀនទូរទស្សន៍អាស៊ី អាគ្នេយ៍ក្នុងជំនួបប្រកួតមិត្ដភាពអន្ដរ ជាតិកម្មវិធីអ៊ិចស្ពឺតបៀរ ខណៈដែល កីឡាករ ឌុម កែវដា មកពីក្លិបមកុដ រាជសីហ៍ប្រកួតស្មើពិន្ទុជាមួយកីឡាករ ថៃ Yort Sing ក្នុងប្រភេទទម្ងន់៦០គីឡូ ក្រាម ។
ស្នាមបែកចំនួន៣កន្លែង ដែល ឃីម ឌីម៉ា បានបន្សល់ទុកអនុស្សាវរីយ៍ឱ្យ កីឡាករ Chhok Chhai Sor Karavek នោះគឺនៅក្នុងទឹកទី២បែក១កន្លែងខាង លើត្រចៀកខាងស្ដាំនិងស្នាមបែក២ កន្លែងផ្សេងទៀតនៅលើចិញ្ចើមខាង ស្ដាំនិងចុងចិញ្ចើមខាងឆ្វេងក្នុងទឹកទី៥ ដូចគ្នា ។
ឃីម ឌីម៉ា វាយចាញ់ពិន្ទុ Chhok Chhai Sor Karavek កាលពីព្រឹកថ្ងៃ សៅរ៍ម្សិលមិញ ក៏ព្រោះតែរូបគេចាញ់ ការចាប់ឱប និងចាញ់ជង្គង់ Chhok Chhai Sor Karavek ដោយឌីម៉ា មិន អាចបញ្ចេញស្នៀតវាយបកទៅលើអ្នក ប្រដាល់ថៃរូបនេះបានឡើយ ។ មិនដូច ការប្រកួតកាលពីពេលមុនទេ ឃីម ឌីម៉ា តែងតែតាមវាយគូប្រកួតរបស់ ខ្លួន និងប្រើស្នៀតវាយកែងដ៏មុតស្រួច ក្នុងការបំបាក់ស្មារតីដៃគួឱ្យចុះចាញ់ ។ ប៉ុន្ដែលើកនេះឌីម៉ាបានរត់គេចពីក្រញាំ ដៃ Chhok Chhai Sor Karavek តាម ចាប់តាំងតែពីទឹកដំបូងរហូតដល់ទឹកទី៥ ហើយមូលហេតុដែលធ្វើឱ្យ ឌីម៉ា មាន ឱកាសវាយឱ្យ Chhok Chhai Sor Karavek បែកដោយសារកីឡាកររូប នេះធ្វេសប្រហែសព្រោះមិននឹកស្មានថា ឌីម៉ា មាឌតូចល្អិតតែមានស្នៀតកែង មុតស្រួចអាចធ្វើឱ្យរូបគេមានស្នាម បែករហូតដល់ទៅ៣កន្លែងនោះឡើយ។
ចំពោះលទ្ធផលប្រកួតរបស់កីឡាករ ប្រដាល់៣គូទៀតមានដូចជា កីឡាករ ឌុម កែវដា បានត្រឹមស្មើពិន្ទុជាមួយ កីឡាករថៃ Yort Sing ក្រោយបញ្ចប់ទឹក ទី៥ ពីព្រោះពួកគេព្យាយាមវាយបក សងគ្នាម្ដងម្នាក់ធ្វើឱ្យលោកចៅក្រម ដាក់ពិន្ទុស្មើគ្នា ហើយគណៈកម្មការ វិនិច្ឆ័យក៏សម្រេចឱ្យអាជ្ញាកណ្ដាលលើកដៃកីឡាករទាំង២ស្មើគ្នាដែរ ។
ដោយឡែកកីឡាករ គុណ សំណង មកពីក្លិបគីសែមានឫទ្ធអាជ្ញាធរជាតិ អាវុធគីមីត្រូវអាជ្ញាកណ្ដាលដេញចុះពី លើរេញដោយសារវាយថែមកីឡាករ សល់ ប៊ុនអ៊ីម មកពីក្លិបកុសលកីឡាឱ្យ សន្លប់ក្នុងទឹកទី៣ ។ រីឯកីឡាករ ស្វា ដែក មកពីក្លិបសមាគមកីឡាប្រដាល់ក្រសួងការពារជាតិបានវាយឱ្យកីឡាករ រឿង ធារិន មកពីក្លិបគុនខ្មែរកីឡាសន្លប់ក្នុង ទឹកទី២ ៕
ដោយ៖ សារីម