រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេហ្ស៊ូអេឡាលោក Nestor Reverol បានបញ្ជាក់ថា យន្តហោះរបស់ក្រុមហ៊ុនឯកជន មួយគ្រឿង ដឹកអ្នកដំណើរ ៩នាក់បានជួបគ្រោះថ្នាក់ធ្លាក់ កាលពីថ្ងៃទី៤ខែកក្កដា នៅក្នុងរដ្ឋ Nueva Esparta ភាគខាងជើង ប្រទេសនេះ ។ អ្នកដំណើរទាំងអស់នៅលើយន្តហោះ ស្លាប់។
លោកNestor Reverol បានបញ្ចាក់ថា យន្តហោះធុនតូច បានចុះបញ្ចីហោះហើរជាមួយ ក្រសួងគ្រប់គ្រង ដែនអាកាស វេណេហ្ស៊ូអេឡា ។ហេតុការគ្រោះថ្នាក់ខាងលើកើតឡើង នៅជិតអាកាសយានដ្ឋានអន្តរជាតិ Simon Bolivar ក្នុងទីក្រុង Maiquetia ។
ហេតុការគ្រោះថ្នាក់ខាងលើកើតឡើងនៅវេលាម៉ោង ១៣ ថ្ងៃទី ៤ខែកក្កដា ។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ក្រុមជួយសង្គ្រោះ កំពុងស្វែងរក យន្តហោះនិងជនរង្គ្រោះ។ ក្រុមជួយសង្គ្រោះជាង ១០០នាក់ មកពីកម្លាំង ការពារជាតិ ក៏បានចូលរួមនៅក្នុងសកម្មភាព ស្វែងរកនោះដែរ ។
ព័ត៌មានស្តីពី អត្តសញ្ញាណជនរង្គ្រោះនៅលើយន្តហោះនោះមិនទាន់ប្រកាសនៅឡើយទេ ។ក្រុមអ្នកឯកទេសកំពុងតែបើកការស្រាវជ្រាវ ស្វែងរកមូលហេតុ បណ្តាលឲ្យគ្រោះថ្នាក់ខាងលើកើតឡើង ៕
