បើករថយន្តក្នុងល្បឿនលឿនទៅបុកបង្គោលភ្លើងពេញទំហឹង ខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់បើករថយន្តកាមរីឆ្លាមមួយគ្រឿង ក្នុងល្បឿនលឿន បានរេចង្កូតទៅបុកបង្គាលភ្លើងមួយដើម ពេញ​ទំហឹង បណ្តាលឲ្យ​បង្គាលភ្លើង ស្ទើរតែបាក់​ចុះក្រោម ចំណែកអ្នក​បើកបរព្យាយាមបើកគេចខ្លួន បានប្រហែលជា២០០ម៉ែត្រ ក៏ទៅមុខលែងរួច ដោយសារតែរថយន្តបានរងការខូចខាតខ្ទេចខ្ទី។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧​នៅលើផ្លូវ៥៩៨ ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។​
អ្នកឃើញហេតុការណ៍ បានឲ្យ​ដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង​ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2S- 0261 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកបង្គាលភ្លើងមួយដើម យ៉ាង​ពេញទំហឹង បណ្តាលឲ្យ​បង្គាលភ្លើង ស្ទើរតែបាក់ចុះក្រោម តែសំណាងល្អមិនបង្កឲ្យ​មាននរណាម្នាក់រងរបួសនោះឡើយ ខណ: ដែលរថយន្តកាមរីឆ្លាម បើកទៅបុកបង្គាលភ្លើងហើយ បានព្យាយាមបើករថយន្តរត់គេចខ្លួន បានប្រហែលជា២០០ម៉ែត្រ ក៏ទៅមុខលែងរួច ដោយសារតែរថយន្តបានខ្ទេចខ្ទីផ្នែកខាងមុខស្ទើរតែទាំងស្រុង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយា​ល័យស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអ្នកបើកបររថយន្ត ដើម្បីធ្វើការដោះស្រាយគ្នា ៕ តុង សីហា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print