ពលករខ្មែរជាច្រើននាក់ បានត្រឡប់មកវិញ តាមច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ខណៈមានក្រុមហ៊ុនជួយសម្រួលក្នុងការឆ្លងដែន

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ក្រោយពីអាជ្ញាធរប្រទេសថៃ បានចេញអនុក្រិតថ្មីចំពោះពលករចំណាកស្រុកខ្មែរដែលបានចូលទៅធ្វើការងារនៅប្រទេសថៃ រួចមកគេសង្កេតឃើញថាពលករខ្មែរជាច្រើននាក់ បើទោះបីជាមានច្បាប់ឬអត់ច្បាប់យ៉ាងណា​ក្តីបានសំរុកឆ្លងដែនចូលមកប្រទេសកម្ពុជាវិញតាមច្រកនានាយ៉ាងច្រើនកុកករចំណែកនៅច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនក៍មិនខុសពីច្រកទ្វារដ៍ទៃទៀតដែរតែមានពលករមកដែរតែមិនច្រើនដូចច្រកនានាទេ ហើយច្រកទ្វារអន្តរជាតិព្រំនេះដែរក៍មានក្រុមហ៊ុនមួយឈ្មោះ អេស ខេ ជាអ្នកជួយសម្រួលក្នុងការឆ្លងកាត់  ។

ប្រភពព័ត៌មានពីមេការក្រុមហ៊ុនខាងលើ បានឲ្យដឹងថា ការដឹកជញ្ជូនពលករខ្មែរ របស់ក្រុមហ៊ុន អេស ខេ បានធ្វើឡើងអស់រយៈពេលជិតមួយខែទៅហើយ ដោយទទួលដឹកទាំងពលករ ដែលមានលិខិតឆ្លងដែនត្រឹមត្រូវ និងអ្នកអត់លិខិតត្រឹមត្រូវផងដែរ ដោយក្រុមហ៊ុនជាអ្នកសម្រួលក្នុងការធ្វើដំណើរ ។ការសម្រួលឲ្យបងប្អួនពលករខ្មែរទាំងនេះក្នុងគោល ដៅដើម្បីឱ្យពួកគាត់ធ្វើដំណើរបានស្រួល ដោយមិនមានការចាប់ចងពីសំណាក់សមត្ថកិច្ចថៃ ខណៈពលករខ្លះមិនមានឯកសារគ្រប់គ្រាន់ ហើយឲ្យពួកគាត់មកធ្វើលិខិត ឆ្លងដែនត្រឹមត្រូវរួចត្រឡប់ទៅវិញតែម្តង  ។

ប្រភពព័ត៌មាន បានបន្តទៀតថា៖ចំពោះការដឹកនេះដែរ គឺខាងក្រុមហ៊ុនយកប្រាក់ ចំនួន៧០០បាត (ប្រាក់ថៃ)  ដោយ​ដឹកតាំងពីទីក្រុងបាងកក ប្រទេសថៃ រហូតមកដល់ព្រំដែន រួចឆ្លងចូលដល់ទឹកដីខ្មែរ តាមច្រកទ្វាអន្តរជាតិព្រំ  ក្នុងខេត្តប៉ៃលិន ដោយមានការធានាជូន ពលករខ្មែរមួយចំនួនដែលអត់លិខិតឆ្លងដែនត្រឹមត្រូវ និងអត់មានលិខិតស្នាក់នៅក្នុងប្រទេសថៃផងដែរ ។ ប្រភពព័ត៌មានបញ្ជាក់ថា៖ បើសិនជាពលករខ្មែរមិនបានឆ្លងដែនតាមរយៈក្រុមហ៊ុនខាងលើនេះទេ ប្រសិនជាតម្រួត ឬទាហានថៃចាប់បាននោះទទួលខុសត្រូវដោយខ្លួនឯង ដោយកន្លងមកមានករណីចាប់ជំរិត​យក​លុយកាក់ ពីពលករអស់ជាច្រើន ព្រោះតែពលករខ្មែរអត់មានលិខិតឆ្លងដែនត្រឹមត្រូវ ហើយអត់មានអ្នកការពារឬទទួលខុសត្រូវនោះដែរ ។

សូមបញ្ជាក់ថា បើតាមការបញ្ជាក់ពីក្រុមហ៊ុន ពាក់ពន្ធច្បាប់អនុញ្ញាតិគឺក្រុមហ៊ុនគាត់មានច្បាប់អនុញ្ញាតិហើយដែរ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុន មានមន្ត្រីស្នាក់ការច្រកទ្វារអន្តរជាតិព្រំ បានហៅពលករដែលឆ្លងដែនមកខ្មែរជិត១០នាក់ ដើម្បីសួរនាំពីរឿងធ្វើដំណើរមកទឹកដីខ្មែរ តាមរយៈក្រុមហ៊ុននេះផងដែរ ។

ពាក់ព័ន្ធករណីនេះដែរ លោក សុខ សាវុធ ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឲ្យដឹងថា បានហៅពលករខ្មែរ ដែលមកតាមរយៈក្រុមហ៊ុនខាងលើ មកសាកសួរពីសុខទុក្ខ របស់ពលករ ក្នុងការទៅស្នាក់នៅប្រទេស​ថៃតែប៉ុណ្ណោះ ដោយមិនមានអ្វីផ្សេងនោះទេ ។ក្នុងនោះដែរលោកបានសួរនាំពលករថា មកស្រុកខ្មែរវិញដោយស្ម័ក្រចិត្ត ឬយ៉ាងណា ហើយពលករទាំងនោះនិយាយថា ការមករបស់ពួកគាត់គឺដោយស្ម័ក្រចិត្តតែប៉ុណ្ណោះ មិនមាន​គំនាបអាជ្ញាធរថៃឡើយ ៕  ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print