ពលរដ្ឋងឿងឆ្ងល់ ទីកន្លែងសាងជ្រូកក្នុងស្រុកថាឡាបរិវ៉ាត់ ត្រួតពិនិត្យត្រឹមត្រូវតាមជំនាញដែរអត់? 

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ពលរដ្ឋក៏ដូចមន្ត្រីរាជការពួកគាត់មានការងឿនឆ្ងល់ដូចៗគ្នាថា ជ្រូកដែលគេដឹកជញ្ជូនតាមរថយន្តធំៗតទ្រុងពីរបីជាន់មានជ្រូករាប់រយក្បាលក្នុងរថយន្ត១គ្រឿង តែមិនបានដឹងថាដឹកយកមកពីខាងណានោះទេ ឫក៏មាន​ការត្រួតពិនិត្យឱ្យបានត្រឹមត្រូវមានច្បាប់ទម្លាប់ពីជំនាញហើយឫនៅនោះទេ ជាក់ស្តែងដូចនៅកាលពីវេលាម៉ោង​១០និង៤៥ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ មានរថយន្តខ្នាតធំ១គ្រឿងដែលមានទ្រុងពីរបីជាន់ដាក់ជ្រូកសាច់រាប់​រយក្បាលដឹកយកមកសាងជារៀងរាល់ថ្ងៃនៅចំណុចខាងលើបានចូលមកឈប់សម្ងំ​នៅក្នុង​ព្រៃមួយកន្លែងនៅតាមបណ្តោយផ្លូវថ្នល់ជាតិលេខ៩ ចូលទៅក្នុងព្រៃចម្ងាយប្រមាណ ជា២០០ម៉ែត្រស្ថិតនៅក្នុងភូមិថាឡា ឃំុថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ដើម្បីដាក់សាងជ្រូកបន្តឱ្យទៅរថយន្តកូរ៉េដែលមានចំណុះមួយតោនកន្លះទៅពីរតោនដឹកជញ្ជូនយកមកចែកចាយក្នុងខេត្តស្ទឹងត្រែង ក្នុងនោះដែលបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវនៅជិតចំណុចខាងលើនោះសូមមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ពួកគាត់បានឃើញរថយន្តខាងលើនោះបានដឹកជញ្ជូនជ្រូកសាច់តាមរថយន្តធំហ្នឹងស្ទើរៀងរាល់ថ្ងៃ តែមិនបានដឹងថា ដឹកយកមកពីខាងណាទេ បានចូលមកឈប់សាងនៅចំណុចខាងលើនោះ ដើម្បីដាក់ ទៅឱ្យរថយន្តកូរ៉េតូចៗមានចំណុះប្រហែលជាមួយតោនកន្លះនឹង ដឹកបន្តយកទៅក្នុងខេត្ត តែមិនដឹងថាគេមានច្បាប់ទម្លាប់យ៉ាងនោះទេ ហើយក៏អត់ ដឹងថានាំយកជ្រូកសាច់ហ្នឹងមកពីណានោះដែរហើយក៏មិនដែលបានឃើញ ជំនាញពេទ្យសត្វធ្វើការចុះត្រួតពិនិត្យមើលម្តងណាឡើយ។

ពួកគាត់បានសំណូមពរដល់ជំនាញស្ថាប័នដែលពាក់ព័ន្ធក្នុងខេត្តនិងជាពិសេសនោះគឺខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង សំុមេត្តាជួយទប់ស្កាត់កំុនាំចូលជ្រូកសាច់ពីក្រៅប្រទេសនិងធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវផងមុននឹងនាំចូលជ្រូកសាច់ចូល ពីខាងក្រៅចូលមកប្រទេសកម្ពុជាយើង ព្រោះអីសព្វថ្ងៃនេះគេបានសង្កេតឃើញថា មានការដឹកជញ្ជូនជ្រូកសាច់តាមរថយន្ដធំៗមានទ្រុងពីរបីជាន់បាននាំចូលមកកាន់ប្រទេសយើងច្រើនណាស់មិនដឹងថាសត្វជ្រូកនោះមានរោគឬជម្ងឺឆ្លង មកចំលងដល់បងប្អូនពលរដ្ឋយើងយ៉ាងណាក៍មិនដឹង ដោយមិនបានដឹងថាដឹកយកមកពីខាងណានោះទេ មកលក់នៅក្នុងទីផ្សារក្នុងទីរួមខេត្តរបស់យើងមានតម្លៃទាប ជាងជ្រូកដែលចិញ្ចឹមនៅក្នុងស្រុកយើង។

អញ្ចឹងហើយអាចធ្វើឱ្យប្រជាពលរដ្ឋយើងដែលប្រកបមុខរបរចិញ្ចឹមជ្រូក ពិបាកក្នុងការ រកទីផ្សារលក់ ដោយបង្ខំចិត្តលក់ទៅឱ្យឈ្មួញក្នុងតម្លៃទាប ធ្វើឱ្យពួកគាត់ខាតបង់និងធ្វើឱ្យបាត់បង់ប្រាក់ចំណូល នៅក្នុងជីវភាពគ្រួសាររបស់ពួគគាត់ និងទៅថ្ងៃខាងមុខទៀត បើសិនមិនមានការបញ្ឈបឫទប់ស្កាត់ ជ្រូកសាច់ដែលនាំចូលពីក្រៅប្រទេសនោះទេ ពួកគាត់និងអាចប្រឈមនិងការបាត់បង់នៅមុខរបរមួយនេះជាក់ជាពំុខានឡើយ ។

នៅជំុវិញក្នុងរឿងនេះ លោក លៀង សេង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានប្រាប់ឱ្យដឹងថា បញ្ហារឿងជ្រូកខាងលើនោះគេមានច្បាប់របស់គេហើយ ក្នុងការដាក់សាងឱ្យរថយន្តតូចៗបន្តដឹកចូលមកក្នុងខេត្ត នៅចំណុចខាងលើនោះ គឺខាងរបស់ឱ្យគេរកមើលនៅទីកន្លែងណាមួយដែលនៅខាងក្រៅក្រុងនោះ ដែលវាមិនការធំុក្លិនស្អុយធ្វើឱ្យប៉ះពាល់ទៅដល់អ្នកដ៏ទៃ ហើយនៅកន្លែងនោះវាមានទឹកងាយស្រួលជះលាងសំអាត ។លោកបានបន្តឱ្យដឹងទៀតថា សត្វជ្រូកដែលគេបានចាប់ដឹកជញ្ជូនយកមកនោះសិតសឹងតែមានច្បាប់រួចរាល់ហើយទើបបានគេហ៊ានដឹកនោះ ហើយលោកបានចាត់ឱ្យពេទ្យសត្វទៅពិនិត្យហើយរឿងថាដាក់លើសចំនួននោះគឺមិនមាននោះទេព្រោះអីគេខ្លាចងាប់ជ្រូករបស់គឹដែរ។

លោកបានបញ្ជាក់ថា រឿងពិបាករកទីផ្សារលក់នោះ លោកថាថ្នាក់លើគេដោះស្រាយហើយ ឱ្យពួកគាត់នាំគ្នាចិញ្ចឹមទៅគង់តែបន្តិចទៀតវាបានថ្លៃវិញទេ ព្រោះអីឥឡូវនេះវាចរាចរណ៍ នៅលើទីផ្សារទូរទាំងពិភពលោកទៅហើយ បើយើងសាកមិនឱ្យគេនាំជ្រូកសាច់ចូលមើល ជ្រូកនៅស្រុកខ្មែរយើងយ៉ាងច្រើនហូបបានតែ១០ថ្ងៃវាអស់បាត់ហើយ បើវាអត់អីហូបនោះ ទើបវាមាន រឿង ច្រើនជាងអត់អីហូបទៅ ទៀត ៕ សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print