ខេត្តស្វាយរៀង ៖ មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់រវាងរថយន្ត ម៉ាកTOYOTA HIGHLANDER ប្រលះជាមួយSUZUKI SMART ដែលបើកបញ្រាស់គ្នាលាន់សូរដូចរន្ទះបណ្ដាលអោយអ្នកបើកម៉ូតូបានស្លាប់នៅក្នុងមន្ទីពេទ្យខេត្តកាលពីវេលាម៉ោង៧និង២០នាទីប្រលប់ថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៧ នៅលេីផ្លូវជាតិលេខ1១ស្ថិតក្នុងភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថាអ្នកបើកម៉ូតូដែលស្លាប់មានឈ្មោះ ព្រំ ដារ៉ា អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិតខណះជិះម៉ូតូម៉ាកSUZUKI SMART ពណ៌ខ្មៅផ្លាកលេខកណ្ដាល១B -៧១០៥ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តមានឈ្មោះណុប ប៊ុនលី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដោយត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនភ្លាមៗជាមួយរថយន្ត ម៉ាកTOYOTA HIGHLANDER ពណ៌ទឹកមាសពាក់ ផ្លាកលេខភ្នំពេញ២U-៧៨៩៨ផងដែរ។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានម៉ូតូ០១គ្រឿង ម៉ាកSUZUKI SMART ពណ៌ខ្មៅផ្លាកលេខកណ្ដាល1B – ៧១០៥ដោយធ្វើលើដំណើរពីលិចទៅកើត (មិនពាក់មួកសុវត្ថិភាព)លុះមកដល់ចំណុចខាងលើ ក៏ទៅបុករថយន្ត ម៉ាកTOYOTA HIGHLANDER ពណ៌ទឹកមាស ផ្លាកលេខភ្នំពេញ2U-7898បើកបរពីកើតទៅលិចបញ្រាស់គ្នាពេញទំហឹង បណ្ដាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ក្រោយមកក៏ស្លាប់ នៅមន្ទីរពេទ្យ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចយើងប្រគល់ជូនក្រុមគ្រួសារនៃសព យកទៅេធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងទាំង2គ្រឿង ព្រមទាំងអ្នកបើកបររថយន្ត ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមច្បាប់បន្ត។
សមត្ថកិច្ចនគរបាលបន្តថាករណីគ្រោះថ្នាក់ចរាចរណ៏នេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តរកមូលហេតុអ្នកបង្កកើតឡើង៕
...