វិវាទនិងអំពើហឹង្សានៅតាមព្រំដែន ចិន-ឥណ្ឌា អាក្រាក់បំផុតមិនធ្លាប់មាន រយៈពេល​៣០ឆ្នាំកន្លងមក

ចែករំលែក៖

អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសឥណ្ឌា​កាលពីថ្ងៃទី ៥ខែកក្កដា បាន ប្រមាណថា វិវាទ តាមបណ្តោយព្រំដែន ចិន ឥណ្ដា ក្នុង តំបន់ភ្នុំ Himalaya (ភ្នុំហេមពាន)គឺជា ការប៉ះទង្គិចគ្នាជាត្រងទ្រាយធំបំផុតមិនធ្លាប់មាន រយៈពេល​៣០ឆ្នាំកន្លងមក។

អគ្គរដ្ឋទូតចិនប្រចាំនៅឥណ្ឌាលោក​ Luo Zhaohuiបានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មាន​ថា  ចិនបានរិះគន់យ៉ាងខ្លាំអ ដល់សកម្មភាពបង្កើនទាហាន នៅព្រំដែនរួម​របស់ឥណ្ឌា​និងចិន ហើយអំពាវនាវឲ្យដោះស្រាយវិវាទខាងលើ តាមរយៈកិច្ចការបរទេស។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានផ្សាយថា កម្លាំងទាហានប្រទេសទាំងពីរបានបញ្ចូនទាហាន ម្ខាងប្រមាណ ៣០០០នាក់ ទៅកាន់ប្រំដែន តំបន់​ Sikkim,  Bhutan ,តំបន់ទីបេ។

កាលពីខែមុន ចិន ក៏បានចាប់ផ្តើមសាងសង ផ្លូវ នៅតំបន់ របស់ Bhutan ដែលចិនបានប្រកាសថាស្ថិតនៅក្នុងអធិបតេយ្យ របស់ខ្លួន​។នៅពេលនោះ ពលរដ្ឋ នៅ ហេមពាន (ទីបេ)បានស្នើរដល់ឥណ្ឌាជួយ​ ហើយឥណ្ឌាក៏បានបញ្ចូនទាហានទៅកាន់ តំបន់​Donglang។ កាលពីថ្ងៃទី ២៨ខែមិថុនា  Bhutan ​បានប្រកាស ប្រឆាំងនិងការឈ្លានពានរបស់ចិន  ហើយអំពាវនាវ​ឲ្យ ចិនផ្អាក់សកម្មភាពជាឯកតោភាគី​នៅទីនោះ ពិសេសគីការសាងសង់ផ្លូវខុសច្បាប់។

មន្តីជាន់ខ្ពស់ឥណ្ឌាបានបញ្ចាក់ថា  តំបន់​Chumbi​ស្ថិតនៅ​donglang ក្នុងស្រុក​Yadong​របស់ទីបេ គឺជាទឹកដី​មានវិវាទរវាងចិន និង Bhutan ។ទីនោះមានភូមិសាស្ត្រ ល្អ សម្រាប់ទាំងចិននិងឥណ្ឌា ។

រដ្ឋាភីបាលទីក្រុងប៉េកាំងបានបញ្ចាក់ថា តំបន់​Donglang​គឺចាវិវាទរវាង ចិននិង បូតាន ហើយបានចោទប្រកាន់ឥណ្ឌាជាអ្នកជ្រៀតជ្រេក កិច្ចការផ្ទសក្នុងរបស់បូតាន ។  ជាមួយគ្នានោះឥណ្ឌាក៏បានចោទប្រកាន់ទៅលើប្រទេសចិន​វិញ​ថាបានធ្វើហួសព្រំដែន​ ដោយប្រើរថយន្តឈូសឆាយបំផ្លាញ កុងត្រូល២កន្លែងរបស់ឥណ្ឌា។

តាមសារព័ត៌មាន​ SCMP ​បានផ្សាយថា មន្ត្រីយោធាប្រទេសទាំងពីរបានប្រមានថា​ភាពតានតឹង អាចបង្ករទៅជាសង្គ្រាម ដូចឆ្នាំ​១៩៦២ ធ្វើឲ្យមនុស្ស រាប់សិបពាន់នាក់ស្លាប់។

នៅពេលនេះដែរ មន្ត្រីចិនបានបញ្ចាក់ថា ឥណ្ឌាគួរតែ រៀនសូត្រពីមេរៀនកាលពីឆ្នាំ​១៩៦២ ។ឆ្លើយតប់វិញរដ្ឋ​មន្ត្រីការពារជាតិឥណ្ឌាលោក ArunJaitleyបានបញ្ចាក់ថា «ឥណ្ឌា នៅឆ្នាំ​២០១៧ ខុសពីឥណ្ឌាកាលពីឆ្នាំ​១៩៦២»៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print