អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសឥណ្ឌាកាលពីថ្ងៃទី ៥ខែកក្កដា បាន ប្រមាណថា វិវាទ តាមបណ្តោយព្រំដែន ចិន ឥណ្ដា ក្នុង តំបន់ភ្នុំ Himalaya (ភ្នុំហេមពាន)គឺជា ការប៉ះទង្គិចគ្នាជាត្រងទ្រាយធំបំផុតមិនធ្លាប់មាន រយៈពេល៣០ឆ្នាំកន្លងមក។
អគ្គរដ្ឋទូតចិនប្រចាំនៅឥណ្ឌាលោក Luo Zhaohuiបានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា ចិនបានរិះគន់យ៉ាងខ្លាំអ ដល់សកម្មភាពបង្កើនទាហាន នៅព្រំដែនរួមរបស់ឥណ្ឌានិងចិន ហើយអំពាវនាវឲ្យដោះស្រាយវិវាទខាងលើ តាមរយៈកិច្ចការបរទេស។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានផ្សាយថា កម្លាំងទាហានប្រទេសទាំងពីរបានបញ្ចូនទាហាន ម្ខាងប្រមាណ ៣០០០នាក់ ទៅកាន់ប្រំដែន តំបន់ Sikkim, Bhutan ,តំបន់ទីបេ។
កាលពីខែមុន ចិន ក៏បានចាប់ផ្តើមសាងសង ផ្លូវ នៅតំបន់ របស់ Bhutan ដែលចិនបានប្រកាសថាស្ថិតនៅក្នុងអធិបតេយ្យ របស់ខ្លួន។នៅពេលនោះ ពលរដ្ឋ នៅ ហេមពាន (ទីបេ)បានស្នើរដល់ឥណ្ឌាជួយ ហើយឥណ្ឌាក៏បានបញ្ចូនទាហានទៅកាន់ តំបន់Donglang។ កាលពីថ្ងៃទី ២៨ខែមិថុនា Bhutan បានប្រកាស ប្រឆាំងនិងការឈ្លានពានរបស់ចិន ហើយអំពាវនាវឲ្យ ចិនផ្អាក់សកម្មភាពជាឯកតោភាគីនៅទីនោះ ពិសេសគីការសាងសង់ផ្លូវខុសច្បាប់។
មន្តីជាន់ខ្ពស់ឥណ្ឌាបានបញ្ចាក់ថា តំបន់Chumbiស្ថិតនៅdonglang ក្នុងស្រុកYadongរបស់ទីបេ គឺជាទឹកដីមានវិវាទរវាងចិន និង Bhutan ។ទីនោះមានភូមិសាស្ត្រ ល្អ សម្រាប់ទាំងចិននិងឥណ្ឌា ។
រដ្ឋាភីបាលទីក្រុងប៉េកាំងបានបញ្ចាក់ថា តំបន់Donglangគឺចាវិវាទរវាង ចិននិង បូតាន ហើយបានចោទប្រកាន់ឥណ្ឌាជាអ្នកជ្រៀតជ្រេក កិច្ចការផ្ទសក្នុងរបស់បូតាន ។ ជាមួយគ្នានោះឥណ្ឌាក៏បានចោទប្រកាន់ទៅលើប្រទេសចិនវិញថាបានធ្វើហួសព្រំដែន ដោយប្រើរថយន្តឈូសឆាយបំផ្លាញ កុងត្រូល២កន្លែងរបស់ឥណ្ឌា។
តាមសារព័ត៌មាន SCMP បានផ្សាយថា មន្ត្រីយោធាប្រទេសទាំងពីរបានប្រមានថាភាពតានតឹង អាចបង្ករទៅជាសង្គ្រាម ដូចឆ្នាំ១៩៦២ ធ្វើឲ្យមនុស្ស រាប់សិបពាន់នាក់ស្លាប់។
នៅពេលនេះដែរ មន្ត្រីចិនបានបញ្ចាក់ថា ឥណ្ឌាគួរតែ រៀនសូត្រពីមេរៀនកាលពីឆ្នាំ១៩៦២ ។ឆ្លើយតប់វិញរដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក ArunJaitleyបានបញ្ចាក់ថា «ឥណ្ឌា នៅឆ្នាំ២០១៧ ខុសពីឥណ្ឌាកាលពីឆ្នាំ១៩៦២»៕