បុរសជនជាតិចារាយម្នាក់ប្រកបរបរដឹកឈើតាមម៉ូតូដួលសង្កត់ចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តរតនគិរី ៖ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ លើកណាត់ផ្លូវ​ជាតិ លេខ៧៨ ក្នុងភូមិលែរ៍ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រមាំ ធិក អាយុ២៧ឆ្នាំ ជនជាតិចារាយ មានកូន៣នាក់រស់នៅ ក្នុងបន្ទុក ។ បច្ចុប្បន្នរស់នៅភូមិលែរ៍ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ប្រកបរបរដឹកឈើប្រភេទសុក្រំ ចំនួនបួនដុំ មាន មុខកាត់៣០សង់ទីម៉ែត្រ បួនជ្រុង ប្រវែង១.២ ម៉ែត្រ ។

សមត្ថកិច្ចបានដឹងបន្តថា ជនរងគ្រោះដឹកឈើក្នុងស្ថានភាពស្រវឹង ទប់ស្មារតីមិនបានល្អទើបបណ្តាលឱ្យដួលខ្លួន ឯងត្រូវឈើសង្កត់ពីលើបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង់ ។

សពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាប្រពៃណី ៕ ដោយ ៖ សាយ ប៉ូច

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print